លោកស្រី សុខហេង ក្រៅពីមានហាងលក់ពូកសុខភាពក៏ជាថៅកែ បុរីផងដែរ

លោកស្រី សុខ ហេង (ឈ្មោះ​ពិត ឡេង ម៉េងអាំង) ដែល​ល្បីល្បាញ​ខាង​ប្រេន Jasmine, Loma, និង M.A ដែល​នាំ​ចូល​គ្រឿង​សង្ហារិម និង​សម្ភារ​ផ្ទះបាយ​ហើយ​នោះ ភាគច្រើន​មិន​សូវ​មាន​អ្នក​ដឹង​ថា សេដ្ឋិនី​រូប​នេះ មាន​ជំនួញ​ផ្នែក​អចលនទ្រព្យ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

លោកស្រី សុខហេង ដែល​ល្បីល្បាញ​នៅ​លើ​បណ្ដាញ​សង្គម និង​ស្វាមី​លោក ភុំ ភិរម្យ បាន​កសាង​ហាង​ជាច្រើន​កន្លែង​ក្នុង​ប្រទេស។ បើ​ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​នេះ​លោកស្រី សុខ ហេង ជួប​បញ្ហា​ជាច្រើន​ក៏​ដោយ តែ​ថៅកែ​ហាង​ពូក​សុខភាព សុខ ហេង មួយ​នេះ តស៊ូ​មិន​ចុះចាញ់​ឡើយ ធ្វើឲ្យ​ជំនួញ​នៅតែ​ទៅ​មុខ​រលូន។

ក្រៅពី​ជំនួញ​សម្ភារៈ​ផ្ទះបាយ និង​ពូក​សុខភាព​ហើយ​នោះ លោកស្រី សុខ ហេង ក៏​មាន​ជំនួញ​ធំ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់ នោះ​គឺ​ម្ចាស់​បុរី ចាស្មីន នៅ​ខាង​ខេត្ត​បាត់ដំបង។

លោកស្រី សុខ ហេង មាន​ភាព​ល្បី​ខ្លាំង​អំឡុង​ឆ្នាំ ២០១៩ មក​ម្ល៉េះ​លើ​ហ្វេសប៊ុក មាន​លក់​ជា​ពូក​សុខភាព កម្រាល ខ្នើយ​ឱប ខ្នើយ​កើយ ដែល​មាន​ប្រេន​ផ្ដាច់មុខ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​មុន​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​បណ្ដាញ​សង្គម លោកស្រី​គឺ​ជា​អ្នកលក់​នៅ​ផ្សារ​ធំ​ថ្មី។

ក្នុង​នាម​ជា​អ្នក​ជំនួញ​ធំ ការ​រៀបចំ​ខ្លួន​របស់​លោកស្រី ក៏​មិន​ធម្មតា​ដែរ មិន​ថា​កាបូប ស្បែកជើង និង​សម្លៀកបំពាក់ សុទ្ធ​សឹង​ជា​ប្រេន​ល្បី​ៗ។ ជាក់ស្ដែង​ថ្មី​ៗ​នេះ អតិថិជន​របស់​ថៅកែ​ស្រី​រូបនេះ លាន់​មាត់​សរសើរ​ពី​រូប​សម្រស់​លោកស្រី សុខ ហេង កាន់តែ​ស្អាត ក្នុង​ឈុត​ពណ៌​ស្វាយ និង​កាបូប​ដៃ Mini Lady Dior Bag តម្លៃ​ជាង ៨ ៥០០ ពាន់​ដុល្លារ។

ថៅកែ​ហាង​ពូក​សុខភាព សុខ ហេង រូបនេះ បញ្ជាក់​ថា មួយ​រយៈ​នេះ​លោកស្រី​ថែរក្សា​សុខភាព ដោយ​សម្រក​ទម្ងន់ ដើម្បី​ការពារ​បញ្ហា​​ផ្សេងៗ ហើយ​បាន​ទាំង​ស្អាត​ថែម​ទៀត៕

អត្ថបទ៖ ឆដា, រូបភាព៖ Sok Heng