កាលពីសប្ដាហ៍មុនថៅកែហាងពេជ្រ ឡុកហ្វុក គឺលោកស្រី ឆាយ លក្ខិណា បានរៀបចំកម្មវិធីខួបកំណើតដល់កូនស្រីពៅសំណព្វចិត្តមានឈ្មោះ កែវ ដែលសម្រស់ស្រស់ដូចម្ដាយបេះដាក់។


លោកស្រី ឆាយ លក្ខិណា បានរៀបចំកម្មវិធីលក្ខណៈគ្រួសារ និងជួបជុំមិត្តជិតស្និទ្ធក្នុងវិស័យជំនួញតែប៉ុណ្ណោះ។ ងាកទៅមើលសម្រស់កូនស្រីថៅកែ ឡុកហ្វុក គ្រឿងអលង្ការ ក្នុងថ្ងៃខួបកំណើតពិតជាមិនធម្មតាឡើយ ទាំងសម្លៀកបំពាក់ និងរៀបចំមុខមាត់ ស័ក្តិសមជាកូនអ្នកជំនួញធំ។
កូនស្រីពៅថៅកែហាងពេជ្រ ឡុកហ្វុក ដែលមានឈ្មោះ កែវ ក៏ជាសិស្សទើបបញ្ចប់ការសិក្សានៅសាលា Canberra Grammar School របស់អូស្ត្រាលី។ កែវ បានផ្លាស់ប្ដូររ៉ូប ២ ឈុត ដែលសុទ្ធសឹងតែជាប្រេនល្បី មានតម្លៃថ្លៃៗសមនឹងរូបសម្រស់ និងវ័យរបស់កូនរបស់លោកស្រី ឆាយ លក្ខិណា។
រ៉ូបពណ៌មាសខ្លី មានឈ្មោះថា Gold shell ដែលមានតម្លៃជាង ១ ពាន់ដុល្លារ ចំណែករ៉ូបខ្មៅ១វិញទៀតមកពីប្រេនAnnies Ibiza និងមានឈ្មោះថា Divinus Dress ហើយរ៉ូបខ្មៅលាយឌិនទឹកមាសនេះ មានតម្លៃជាង ២ ៧០០ ដុល្លារ៕









អត្ថបទ៖ ឆដា,រូបភាព៖ Huy Huy Make Up Artist


