លោកស្រី លាង ធារ៉ា អ្នកជំនួញស្រី មានអ្វីៗគ្រប់សព្វបែបយ៉ាង សម្រស់​ ចំណេះ ជំនាញ

ម្ចាស់​ហាង​គ្រឿង​អលង្ការ T&L និង T&L Natural ដែល​មាន​លក់​គ្រឿង​ថែរក្សា​សម្រស់ និង​គ្រឿង​សម្អាង​ដ៏​ល្បី លោកស្រី លាង ធារ៉ា តែងតែ​ត្រូវ​បាន​មហាជន ក៏​ដូចជា​អតិថិជន​កោតសរសើរ​សមត្ថភាព និង​រូប​សម្រស់​នោះ​មិនឈប់ឈរ​ឡើយ។

តាមដានជាមួយយើង៖ Million Times

អាច​គ្រប់គ្រង​ជំនួញ​ជាច្រើន​ក្នុង​ដៃ​បាន ហើយ​សេដ្ឋិនី​រូបនេះ ក៏​អាច​​ថែរក្សា​រូប​សម្រស់​នៅតែ​ស្អាត​ខ្ញង់​គ្រប់​ពេលដូច​ក្មេង​ស្រី​វ័យ ២០ ឆ្នាំបាន ពិតជា​ ​មិន​ធម្មតា​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​លោកស្រី​ក៏​អាច​បែងចែក​ពេលវេលា​សម្រាប់​គ្រួសារ​បាន​យ៉ាង​កក់ក្ដៅថែមទៀតផង។

ងាក​ទៅ​មើល​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ផេក​របស់​ លោកស្រី លាង ធារ៉ា ផ្ទាល់​ឃើញ​ថាមមាញឹក​ទាំង​ការ​ថែរក្សា​សម្រស់ សុខភាព និង​ធ្វើ​ទីផ្សារ​ផលិតផល​ដោយ​ខ្លួនឯង​ទៀត​ផង។

មិន​អស់​នៅ​ត្រឹម​ប៉ុណ្ណេះ​ឡើយ​ម្ចាស់​ហាង T&L Jewelry ក៏​ជា​ស្រ្តី​លេចធ្លោ​ម្នាក់​ក្នុង​ឈុត Fashion មិន​ថា​ការ​ស្លៀកពាក់​ប្រចាំ​ថ្ងៃ, ចូលរួម​កម្មវិធី​បុរាណ-សម័យ, ឈុត​ដើរ​លេង និង​ឈុត​ថត​ប្រម៉ូត​ផលិតផល​ឡើយ មួយ​ណា​ក៏​ស្អាត​ស៊ី​នឹង​រូប​សម្រស់​របស់​លោកស្រី ធារ៉ា ដែរ។

​ការ​ប្រើប្រាស់​សម្ភារ និង​សម្លៀកបំពាក់​វិញ ច្បាស់​ណាស់​ថា​លំដាប់​សេដ្ឋិនី​ដែល​មាន​ជំនួញ​ច្រើន​ក្នុង​ដៃ​រូប​នេះ​សុទ្ធតែ​ជា​ម៉ាក​យីហោ​ល្បី​ៗ​លំដាប់​ពិភពលោក។ ដូច​ថ្មី​ៗ​នេះ​គ្រាន់តែ​ពេល​ទៅ​ដើរ​កម្សាន្ត លោកស្រី លាង ដារ៉ា បាន​កាន់​កាបូប​ដៃ​ម៉ាក​ល្បី Chanel ដែល​ទើប​ចេញ​លក់ និង​មាន​តម្លៃ​ថ្លៃ។

កាបូប​ដៃ Chanel Pearl Ring Minaudière ស្ថិត​នៅ​ក្នុង Collection Fall-Winter 2025/26 ២ ម៉ូដ​ផ្សេង​គ្នា ដែល​មាន​តម្លៃ​ជាង ៣ ម៉ឺន​ដុល្លារ​ឯណោះ៕

អត្ថបទ៖ឆដា, រូបភាព៖ T&L Natural