លោកស្រី ហុង ដានី ភរិយាម្ចាស់បុរី ប៉េង ហួត ចូលចិត្តនាឡិកាដៃម៉ាកល្បី Richard Mille របស់ខ្លួនខ្លាំងមែនទែន ពិសេសមានច្រើនពណ៌ ហើយ Richard Mille គឺមានតម្លៃខ្ពស់ខ្លាំង ស័ក្ដិសមជាមួយឋានៈ មុខមាត់ក្នុងសង្គម។

ភរិយាអ្នកឧកញ៉ា ថៃ ជាហួត មិនត្រឹមមានរូបសម្រស់ស្រស់ស្អាត និងពូកែក្នុងមុខជំនួញប៉ុណ្ណោះទេ ការរៀបចំសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនក៏លោកស្រី ហុង ដានី មានទេពកោសល្យដូចគ្នាដែរ។
ក្នុងចំណោមគ្រឿងសម្ភារៈមានតម្លៃ គ្រឿងពេជ្រ និងនាឡិកាដៃមានតម្លៃ លោកស្រី ហុង ដានី ឃើញឧស្សាហ៍ពាក់បំផុតនូវនាឡិកាម៉ាកល្បី Richard Mille សម្រាប់នារី១គ្រឿងៗ មានតម្លៃខ្ទង់សែនដុល្លារ។


លោកស្រី ហុង ដានី មានតួនាទីជាអគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប និងជាសហគ្រិនស្រ្តីមានភាពឈ្លាសវៃ ទន់ភ្លន់ តែរឹងមាំពោរពេញដោយសមត្ថភាព។ អគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប ជានារីអភិជនដែលមានចំណេះដឹងទាំងផ្នែកជំនួញ និងមានកេរ្តិ៍ឈ្មោះល្បាញ ល្បីរូបសម្រស់ល្អល្អះ។
សម្រាប់រសនិយមរបស់ស្រ្តីរស់នៅក្នុងជីវភាពបែបអភិជនរូបនេះ ក៏មិនខុសពីសហគ្រិនស្ត្រីជោគជ័យដទៃទៀតដែរ មិនថាសម្ភារៈ សម្លៀកបំពាក់ គឺសុទ្ធសឹងតែជារបស់ប្រេន និងរបស់ខ្លះមានកំណត់ទៀត៕
អត្ថបទ៖ ឆដា, រូបភាព៖ Borey Peng Huoth


