ហាងនំប៉័ង BreadTalk របស់លោកស្រី លី ដាលីន ពង្រីកសាខាទី១៥ នៅអាគារពន្ធដាថ្មី

លោកស្រី លី ដាលីន បាន​ពង្រីក​ហាងនំប៉័ង BreadTalk បន្ថែម​ទៀត​ហើយ ដោយ​សាខា​ថ្មី​គឺ​នៅ​អគារ​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT Tower) ជាន់ផ្ទាល់ដី​តែម្ដង។ ដោយ​កាលពី​ម្សិលមិញ ថៅកែ​ស្រី​រូប​នេះ​បាន​រៀបចំ​កម្មវិធី​សម្ពោធ​យ៉ាង​អស្ចារ្យ។

តាមដានជាមួយយើង៖ Million Times

ពិធី​សម្ពោធ​ហាង BreadTalk សាខាទី១៥ នៅ​អាគារ​អគ្គនាយកដ្ឋាន​ពន្ធដារ (OCIC) ត្រូវ​បាន​លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដារ មាន​វត្តមាន​ចូលរួម​ផង​ដែរ។ ពាណិជ្ជករ​ជា​ស្ត្រី​ មាន​ឈ្មោះ​ល្បីល្បាញ​រូប​នេះ បាន​ដំណើរ​ការ​​ហាង​ BreadTalk ជាង ១០ ឆ្នាំ​មក​ហើយ។

បើ​ទោះជា​បច្ចុប្បន្ន​មាន​ហាង​នំ និង​ភេសជ្ជៈ​ជាច្រើនកំពុង​កកើត និង​​ប្រកួតប្រជែង​គ្នា​នៅ​លើ​ទីផ្សារខ្លាំង​យ៉ាង​ណា​ក៏​ដោយក៏ហាង​​ BreadTalk នៅតែ​ឈរ​ជើង​បាន​យ៉ាង​រឹងមាំ​ដដែល ហើយ​​តែ​អាច​ពង្រីក​ខ្លួន​បាន​យ៉ាង​បន្តបន្ទាប់។

គួរ​បញ្ជាក់​ថា លោកស្រី លី ដាលីន ជា​កូន​អភិជន​មាន​ឈ្មោះ​បោះ​សំឡេង​ជា​យូរ​មក​ហើយ និង​ជា​អ្នក​ជំនួញ​ស្រី​​មាន​រូប​សម្រស់​សរស់​ស្អាត​ ទទួល​បាន​ការ​សិក្សា​ខ្ពង់ខ្ពស់។

ហាង BreadTalk ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន ចម & លី ខបភើរេសិន​ មានលោកស្រី លី ដាលីន ជា​នាយិកាប្រតិបត្តិ ក្រុមហ៊ុន ចម & លី ខបភើរេសិន៕

អត្ថបទ៖ ឆដា, រូបភាព៖ Ly Daline