បើទោះជាកម្មវិធីឡើងភូមិគ្រឹះរបស់សេដ្ឋិនី សុខ រស្មី ម្ចាស់ក្រុមហ៊ុនស៊ីប៊ែលប៉ារីស និងក្រុមគ្រួសារ បានរៀបចំរួចរាល់តាំងពីថ្ងៃ ២៦ ខែមករា ឆ្នាំ ២០២៦ មកក៏ដោយ តែទិដ្ឋភាពនៃទ្រនំដ៏ធំរបស់អ្នកជំនួញរូបនេះ មិនទាន់បានឃើញឡើយ ទើបតែថ្មីៗនេះប៉ុណ្ណោះ។


រូបភាពបង្ហាញយ៉ាងពេញលេញនៃភូមិគ្រឹះរបស់គ្រួសារនៃម្ចាស់អាណាចក្រស៊ីប៊ែលប៉ារីស គឺលោកស្រី សុខ រស្មី ត្រូវបើកបង្ហាញតាមរយៈក្រុមហ៊ុនថតរូបដ៏ល្បី ដែលតែងតែផ្ដិតយករូបភាពក្នុងកម្មវិធីជ័យមង្គលនៃត្រកូលអភិជនក្នុងស្រុក។
ភូមិគ្រឹះដែលទើបនឹងសាងសង់រួចក្នុងពេលថ្មីៗនៃអ្នកឧកញ៉ា អ៊ូ ឆាយ និងភរិយា ដែលគេស្គាល់យ៉ាងច្បាស់ថាជាឪពុកម្ដាយបង្កើតលោកស្រី សុខ រស្មី ត្រូវបានចំណាយអស់រាប់លានដុល្លារ ព្រមទាំងការរចនាតុបតែងផ្សេងៗនៅខាងក្នុងគេហដ្ឋានដ៏ធំស្កឹមស្កៃនោះ។


នៅខាងក្នុងភូមិគ្រឹះនោះ សេដ្ឋិនី សុខ រស្មី ក៏បានតុបតែងដោយអំពូលគ្រីស្តាល់តូចធំ វែងខ្លី ភ្លឺចិញ្ចាច រួមទាំងបង្កាន់ដៃជណ្ដើរដ៏ប្រណីតពណ៌មាសកណ្ដាលផ្ទះ។ ម្ចាស់ក្រុមហ៊ុនស៊ីប៊ែលប៉ារីសបានអនុញ្ញាតឲ្យភ្ញៀវកិត្តិយសអញ្ជើញចូលមើលតាមបន្ទប់គេងនៃសមាជិកម្នាក់ៗ រហូតដល់ភ្ញៀវលាន់មាត់ភ្ញាក់ផ្អើលពីទំហំដ៏ធំរបស់បន្ទប់នីមួយៗ។
សម្ភារទំនើបៗជាច្រើនបានតាំងលម្អ និងបើកបង្ហាញឲ្យឃើញពីប្រណីតភាពនៃការរស់នៅដ៏សម្បូរបែបរបស់សេដ្ឋិនី សុខ រស្មី ព្រមទាំងក្រុមគ្រួសារ៕







អត្ថបទ៖ ឆដា, រូបភាព៖ one memory


