ជប៉ុនសន្យាផ្តល់ថវិកាជិត ៧០ ម៉ឺនដុល្លារ សម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម ១៧០ ហិចតា

រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​ថវិកាសរុប ៦៦៥ ១៨៦ ដុល្លារ ដល់​ស្ថាប័ន​ទទួល​ជំនួយមួយ ក្រោម​គ្រោង​ការណ៍​ជំនួយ​ឥត​សំណង សម្រាប់​គម្រោង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន។

តាមដានជាមួយយើង៖ Million Times

កិច្ចសន្យា​ផ្ដល់​ជំនួយ​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​នេះ ដោយ ឯកអគ្គរាជទូត​វិសាមញ្ញ លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង​អ្នក​តំណាង​ស្ថាប័ន​ទទួល​ជំនួយ សម្រាប់​អនុវត្ត​គម្រោង។

រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​ថវិកា​សរុប ៦៦៥ ១៨៦ ដុល្លារ ដល់​ស្ថាប័ន​ទទួល​ជំនួយ​មួយ ក្រោមគ្រោង​ការណ៍​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការ​ក្រៅ​រដ្ឋាភិបាលជប៉ុន។ កិច្ច​សន្យា​ផ្តល់​ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោង។

នៅ​ក្នុង​គម្រោងនេះ អង្គការ JMAS(ចេម៉ាស) នឹង​បោស​សម្អាត​តំបន់​ដែល​មាន​គ្រាប់​បែក​ចង្កោម ១៧០ ហិចតា និង​បង្រៀន​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMACស៊ីម៉ាក់) អំពី​វិធីសាស្ត្រ​ដែល​មាន​សក្ដិ​សិទ្ធភាព និង​សុវត្ថិភាព ក្នុង​ការ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម។ មិនតែប៉ុណ្ណោះ គម្រោង​នេះ​នឹង​ផ្ដល់​ការ​អប់រំ​ពី​ការ បញ្ចៀស​ពី​ហានិភ័យ​គ្រាប់មីន ដល់​ប្រជាជនមូលដ្ឋាន និង​បណ្ដុះបណ្ដាល​កសិករ​អំពី​ការ​គ្រប់គ្រង និង​បច្ចេកវិទ្យា​កសិកម្ម។

គួរបញ្ជាក់ផងដែរថា ជំនួយ​ឥតសំណងសម្រាប់គម្រោងអង្គការក្រៅ​រដ្ឋាភិបាល​ជប៉ុន បាន​ចាប់ផ្ដើម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បីជួយដល់ ការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើង​វិញ​នៅ​កម្រិត​មូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ថវិកាជាង ៦០ លាន ដុល្លារ​អាមេរិក ដល់​គម្រោង ១៧០ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​ក្នុង​ប្រទេស ​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា