ប្រធានសមាគមទេសចរណ៍កម្ពុជា ឧកញ៉ា ឆាយ ស៊ីវលីន ត្រូវបានចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៦ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ កាលពីថ្មីៗនេះកោះសេប៊ូ ប្រទេសហ្វីលីពីន។

ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៦ ឧកញ៉ា ឆាយ ស៊ីវលីន បានរៀបចំខ្លួនបានសមប្រពៃក្នុងនាមជាបុគ្គលធុរកិច្ចរបស់កម្ពុជា។សហគ្រិនស្ត្រីរូបនេះ មិនភ្លេចឡើយសម្លៀកបំពាក់តំណាងជាតិ ក្នុងការចេញទៅប្រជុំនៅក្រៅប្រទេស។
សម្លៀកបំពាក់ហូល ផាមួង បន្ថែមដោយកាបូបដៃ Hermès Kelly Sellier 28 Rose Extreme Epsom Gold Hardware ស័ក្ដិសមបំផុតហើយជាប្រធានសមាគមទេសចរណ៍កម្ពុជា។ ឧកញ៉ា ឆាយ ស៊ីវលីន បង្ហាញឲ្យបរទេសកាន់តែស្គាល់ច្បាស់ពីកម្ពុជា ក្នុងវិស័យទេសចរណ៍ដែលកំពុងរីកចម្រើន។


ឧកញ៉ា ស៊ីវលីន បានជួបប្រជុំ និងពិភាក្សាជាមួយក្រុមការងារនៅតាមប្រទេសផ្សេងៗក្នុងតំបន់អាស៊ានផងដែរ។ បើនិយាយពីកាបូបដៃ Hermès Kelly Sellier 28 Rose Extreme Epsom Gold Hardware ដែលឧកញ៉ា ឆាយ ស៊ីវលីន កាន់ទៅចូលរួមកម្មវិធីវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៦ មានតម្លៃ ជិត ៣ ម៉ឺនដុល្លារ។
គួរបញ្ជាក់ផងដែរថា ឧកញ៉ា ស៊ីវលីន ទទួលបានការអញ្ជើញចូលរួមជាភ្ញៀវក្នុងកម្មវិធីធំៗរបស់អ្នកមុខអ្នកការជាច្រើន ហើយការបង្ហាញខ្លួនម្ដង ប្រធានសមាគមទេសចរណ៍កម្ពុជារូបនេះតែងតែរៀបចំខ្លួនតាមបែបប្រពៃណីខ្មែរ៕

អត្ថបទ៖ឆដា, រូបភាព៖ Sivlin Chhay


