ខួបអាពាហ៍ពិពាហ៍ ១៤ ឆ្នាំ លោក តាន់ សុវណ្ណារិទ្ធិ ទិញពេជ្រទាំងឈុតៗជូនភរិយា លោកស្រី តែ ស៊ូអេង

នា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ ១៤ ឆ្នាំ​នៃ​ចំណង់​ស្នេហ៍ និង​គម្រប់ ២០ ឆ្នាំ​នៃ​ការ​ស្រលាញ់​គ្នា​រវាង​លោកស្រី តែ ស៊ូអេង និង​លោក តាន់ សុវណ្ណារិទ្ធិ បាន​ប្រារព្ធ​យ៉ាង​កក់ក្ដៅ​ក្នុង​ក្រុម​គ្រួសារ កាលពី​ចុងខែ​មករា កន្លង​ទៅ។

តាមដានជាមួយយើង៖ Million Times

សម្រាប់​ថ្ងៃ​ខួប​នៃ​អាពាហ៍ពិពាហ៍ ១៤ ឆ្នាំ​លោកស្រី ស៊ូអេង ម្ចាស់ T.R.E កន្លង​ទៅ​ថ្មី​ៗ​ សេដ្ឋិនី​ជំនួញ​អនឡាញ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ខាង​វិស័យ​នេះ ទទួល​បាន​ការ​ជូនពរ​ជា​ទី​គាប់​ចិត្ត​ពី​ស្វាមី នោះ​គឺ​គ្រឿង​ពេជ្រ​ដ៏​ច្រើន។

ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​នោះ​ដែរ លោកស្រី តែ ស៊ូអេង ក្រៅពី​ទទួល​បាន​កាដូ​ពី​ស្វាមី​ដែល​ជា​គ្រឿង​ពេជ្រ​ហើយ​នោះ ម្ចាស់​ក្រុមហ៊ុន​ផលិតផល​ថែរក្សា​សម្រស់​រូប​នេះ​ក៏​ទទួល​បាន​កាដូ​ពី​សាច់ញាតិ មិត្ត និង​មិត្តភ័ក្ដិ​នៅ​ក្នុង​វិស័យ​អនឡាញ​ជាច្រើន​ផង​​ដែរ។ ដោយ​ការ​ទទួល​ទាន​អាហារ​នៅ​ហាង​ដ៏​ល្បី នៅ​Rosewood កាលពី​ថ្ងៃ ២៩ ខែ​មករា ឆ្នាំ ២០២៦។

ក្រៅពី​ទទួល​បាន​កាដូ​គ្រឿង​ពេជ្រ​ហើយ លោកស្រី តែ ស៊ូអេង ក៏​ត្រៀម​បើក​បង្ហាញ​សមិទ្ធផល​ថ្មី​ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​នា​ពេល​ឆាប់​ៗ​ក្នុង​នេះ អាច​ជា​ផ្ទះ​លម្ហែ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ៕

Screenshot

អត្ថបទ៖ឆដា,រូបភាព៖ Sou Eng Te