ឈុតកូនក្រមុំដ៏ស្រស់ស្អាតរបស់កូនស្រីចៅហ្វាយខេត្តប៉ៃលិន នារាត្រីមង្គលការ ជាម៉ាកយីហោដ៏អស្ចារ្យ

កាលពី​ចុង​ខែ​មករា ឆ្នាំ ២០២៦ កន្លង​ទៅ​អភិបាល​ខេត្ត​ប៉ៃលិនលោកស្រី បាន ស្រីមុំ បាន​រៀបចំ​មង្គលការ​ឲ្យ​កូន​ស្រី​ដ៏​ស្រស់​ស្អាត ជាមួយ​កូន​កំលោះ​ជា​ជន​បរទេស យ៉ាង​គគ្រឹកគគ្រេង​នៅ​រាជធានី​ភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

បើ​ទោះ​ជា​កម្មវិធី​ត្រូវ​បាន​បញ្ចប់​យ៉ាង​ស្រស់​ស្អាត​ក្រោម​ក្រសែភ្នែក​ភ្ញៀវ​ជាតិ​អន្តរជាតិ​ជាច្រើន​ក៏​ពិតមែន តែ​សម្រស់​កូន​ក្រមុំ​នៅ​ពេល​រាត្រី​នៅតែ​ធ្វើឲ្យ​មហាជន​ចងចាំ ពី​ទិដ្ឋភាព​នា​ថ្ងៃ​មង្គលការ​កូន​ចៅ​អ្នក​មុខ​អ្នក​ការ​រូប​នោះ។

ក្រោយ​រៀបចំ​កិច្ច​បែប​ប្រពៃណី​ចប់​សព្វគ្រប់ កូន​ក្រមុំ ឈាន ចាស្មីន នា​រាត្រី​ពិសេស​បាន​ក្រង​រ៉ូប​វែង​បែប​ជនជាតិ​អឺរ៉ុប​ដ៏​ស្រស់​ស្អាត ទាំង​មនុស្ស​និង​ឈុត។ ឈុត​រ៉ូប​កូន​ក្រមុំ​ស​វែង​អន្លាយ​របស់​កូន​ស្រី​ចៅហ្វាយ​ខេត្ត​ប៉ៃលិន​ជា Collection របស់ House of Luxe Bridal Atelier ដែល​ជា​ហាង​ដ៏​ល្បី។

សម្រាប់​តម្លៃ​របស់ House of Luxe Bridal Atelier ដែល​កូន​ស្រី​ចៅហ្វាយ​ខេត្ត​ប៉ៃលិន​ស្លៀក​នា​ថ្ងៃ​មង្គលការ សម្រាប់​កម្មវិធី​ជប់លៀង​ពេល​ល្ងាច​នោះ ពិតជា​ស្រស់​ស្អាត ស័ក្ដិសម​នឹង​ឋានៈ​មុខមាត់​ក្នុង​សង្គម​នៃ​គ្រួសារ​ខាង​កូន​ក្រមុំ។ House of Luxe Bridal Atelier គឺជា​ហាង​រ៉ូប​អាពាហ៍ពិពាហ៍​ប្រណីត នៅ​ក្នុង​​ទីក្រុង​ម៉ៃអាមី។

សម្រាប់​តម្លៃ​មិនទាន់​ត្រូវ​បាន House of Luxe Bridal Atelier បញ្ចេញ ​ឲ្យ​ដឹង​ឡើយ តែ​ឈុតដែល​កូន​ក្រមុំ​អភិបាល​ខេត្ត​ប៉ៃលិនលោកស្រី បាន ស្រីមុំ គ្រង​នា​ពេល​រាត្រី​នោះ ទើប​ចេញ​ថ្មី​បំផុត សម្រាប់​កម្មវិធី La Premiere Bridal Trunk Show ដែលមានការប្រមូលផ្ដុំថ្មី​នា​រដូវស្លឹកឈើជ្រុះ/រដូវរងា ឆ្នាំ ២០២៦៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory