កូនស្រីចៅហ្វាយខេត្តប៉ៃលិន បាន ស្រីមុំ រៀបចំមង្គលការដ៏ធំនៅភ្នំពេញ

លោកស្រី បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​មង្គលការ​កូន​ស្រី​យ៉ាង​អធិកអធម នៅ​ភ្នំពេញ​នៅ​អាគារ OCIC កាលពី​ម្សិលមិញ​ថ្ងៃ ២៨ ខែ​មករា ឆ្នាំ ២០២៦។

តាមដានជាមួយយើង៖ Million Times

មង្គលការ​កូន​ស្រី​ចៅហ្វាយ​ខេត្តប៉ៃលិន ដោយ​កូន​ក្រមុំ​នាម ឈាន ចាស្មីន និង​កូន​កំលោះ​ជា​ជន​បរទេស​ឈ្មោះ ឃឺត ភីបភល។ មង្គលការ​ដ៏​ធំ​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្រ្តី​រាជការ និង​អ្នក​ជំនួញ​ធំ​ៗ​ប្រចាំ​ស្រុក​ខ្មែរ។

កម្មវិធី​ដ៏​អស្ចារ្យ​របស់​គ្រួសារ​មន្រ្តី​ធំ​រូប​នេះ ក៏​មាន​ភ្ញៀវ​ជា​បរទេស​ច្រើន​មក​ចូលរួម​ផង​ដែរ។ មិន​ថា​ការ​រៀបចំ​តុបតែង និង​បដិសណ្ឋារកិច្ច​ឡើយ លោកស្រី បាន ស្រីមុំ ធ្វើ​បាន​យ៉ាង​ល្អ​​គ្មាន​កន្លែង​ទាស់​ឡើយ។

កាន់តែ​ពិសេស​គឺ​កូន​ក្រមុំ​ដ៏​ស្រស់​សោភា មិន​ថា​ស្ថិត​ក្នុង​ឈុត​បុរាណ និង​ឈុត​សម័យ​ឡើយ សម្រស់​ស្រទន់​គយគន់​មិន​ចេះ​ជិនណាយ​ឡើយ។ ចំណែក​ភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​កម្មវិធី​សុទ្ធតែ​អ្នក​មាន​មុខ​មាត់​ក្នុង​កម្មវិធី ដូចនេះ​ហើយ​ម្នាក់​ៗ​ទាំង​បុរស និង​ស្រ្តី​បាន​ជ្រើសរើស​សម្លៀកបំពាក់​បែប​ប្រពៃណី​នៅ​ពេល​ព្រឹក។

នៅ​ក្នុង​កម្មវិធី​នោះ​ដែរ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ស្រ្តី​ទី​១ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី និង​បុគ្គល​ល្បី​ៗ​ជាច្រើន​ទៀត៕

អត្ថបទ៖ ឆដា, រូបភាព៖ Sinath Hun, Theara Leang ,Hang Marina និងអ៊ីនធឺណេត