នាថ្ងៃឡើងភូមិគ្រឹះថ្មីរបស់អ្នកឧកញ៉ា អ៊ូ ឆាយ ដែលជាឪពុករបស់ថៅកែក្រុមហ៊ុនស៊ីប៊ែលប៉ារីស ហើយលោកស្រី សុខ រស្មី ដែលជាកូន និងជាសមាជិកក្នុងក្រុមគ្រួសារ បានរៀបចំពិធីផ្សេងៗតាមបែបប្រពៃណីដ៏អធិកអធម និងតែងខ្លួនយ៉ាងប្រណីត។


សម្រាប់លោកស្រី សុខ រស្មី និងស្វាមីក៏មិនខុសពីសមាជិកគ្រួសារដទៃទៀតដែរ ដោយអំឡុងពេលកម្មវិធីបែបបុរាណ ការរៀបចំតុបតែងខ្លួនផ្សេងៗក៏ស្ថិតនៅក្នុងឈុតបុរាណដូចគ្នា។ ដោយថៅកែស្រីស៊ីប៊ែលប៉ារីស រូបនេះបានជ្រើសរើសចរបាប់ និងសំពត់ក្បិន២ គឺបៃតងចាស់ និងពណ៌ក្រហម។
បើទោះជាគ្រងឈុត និងរៀបចំខ្លួនបែបបុរាណ តែលោកស្រី រស្មី បានបាក់ស្បែកជើងយ៉ាងទាន់សម័យ ពណ៌ស៊ីគ្នាជាមួយឈុតនោះតែម្ដង ដែលជាម៉ាក Manolo Blahnik ដ៏ល្បីសម្រាប់ស្ត្រីមានរសនិយមខ្ពស់ និងជោគជ័យដទៃ។

ស្បែកជើងទី ១ Green Satin Jewel Buckle Pumps ត្រូវគ្នាជាមួយឈុតបៃតង ហើយស្បែកជើងនោះគឺមានតម្លៃ ១ ៤៩១ ដុល្លារ។ ចំណែក១ គូទៀតនៅតែជាម៉ាក Manolo Blahnik របស់ពណ៌ក្រហមManolo Blahnik Burgundy Satin Maysale Buckle និងមានតម្លៃដូចពណ៌បៃតងដែរ។
គួរបញ្ជាក់ផងដែរថា លោកស្រី សុខ រស្មី គឺជាអ្នកជំនួញដ៏ល្បី និងជាបុគ្គលសាធារណៈដែលជួយដល់សង្គមជាតិជាច្រើនតាមរយៈគាំទ្រផលិតផលក្នុងស្រុករបស់កសិករខ្មែរ៕






អត្ថបទ៖ ឆដា, រូបភាព៖ Sok Reaksmey


