ស្ត្រីអ្នកជំនួញរូបស្រស់លោកស្រី ឆាយ លក្ខិណា លេចធ្លោគ្រប់ពេលបង្ហាញខ្លួនក្នុងកម្មវិធីជួបជុំ និងជប់លៀងផ្សេងៗ។ ចំណុចពិសេសដែលថៅកែហាងពេជ្រ ឡុកហ្វុក ទទួលបានការសោតសរសើរគ្រប់ពេល មិនថាជារូបសម្រស់ ចរិយាថ្លៃថ្នូរ ព្រមទាំងការរៀបចំតុបតែងខ្លួន។



រូបភាពថ្មីបំផុតរបស់អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបន្តធ្វើឲ្យមហាជនស្ញប់ស្ញែងពីការលេង fashion លំដាប់អភិជនរូបនេះ។
ជាធម្មតាទៅហើយសម្រាប់សម្លៀកបំពាក់របស់សហគ្រិនស្ត្រីវ័យក្មេង និងជោគជ័យរូបនេះដែលនិយមប្រើរបស់យីហោលំដាប់កំពូល។ គ្រាទៅចូលរួមកម្មវិធីដ៏ធំមួយ កាលពីពេលថ្មីៗកន្លងទៅ នាពេលរាត្រីលោកស្រី ឆាយ លក្ខិណា បានជ្រើសរើសឈុតពណ៌ស្វាយ និងក្នុងដៃកាន់កាបូបតូចមួយ ជាម៉ាកដ៏ល្បី និងមានតម្លៃលើសពី ៥ ពាន់ដុល្លារ។



កាបូបផ្កាដែលកម្រដោយត្បូងពណ៌ក្រហម ស្វាយ បៃតង លឿន នៃម៉ាក Judith Leiber ដែលជាការច្នៃឡើងរបស់អ្នករចនាម៉ូដ និងជាអ្នកជំនួញជនជាតិហុងគ្រី-អាមេរិក។
បើនិយាយពីតម្លៃវិញ Judith Leiber Asparagus Hollandaise Crystal Clutch ថ្លៃដល់ទៅ ៦ ២៩៥ ដុល្លារ។ កាបូបម៉ូដនេះបានលក់អស់ពីស្ដុក៕




អត្ថបទ៖ ឆដា, រូបភាព៖ Nart Hairstyle


