ថ្មីៗនេះអ្នកឧកញ៉ា អ៊ូ ឆាយ និងភរិយា គឺលោកស្រី សុខ វាសនា ដែលជាឪពុកម្ដាយរបស់លោកស្រី សុខ រស្មី បានរៀបចំកម្មវិធីឡើងភូមិគ្រឹះថ្មី ព្រមជាមួយខួបអាពាហ៍ពិពាហ៍គម្រប់ ៤៥ឆ្នាំ យ៉ាងអធិកអធម។

អ្នកឧកញ៉ា អ៊ូ ឆាយ បានអញ្ជើញភ្ញៀវពន្លឺជាបុគ្គលមានមុខមាត់នៅក្នុងសង្គម ក៏ដូចជាមន្ត្រីរាជការអ្នកមុខអ្នកការ។ មិនត្រឹមតែអ្នកមុខអ្នកការឡើយ អ្នកនៅក្នុងវិស័យជំនួញល្បីៗ ពិសេសក្នុងវិស័យអនឡាញជាច្រើនសុទ្ធតែបានអបអរសាទរនាថ្ងៃដ៏អស្ចារ្យរបស់អ្នកឧកញ៉ា អ៊ូ ឆាយ និងភរិយា។
កម្មវិធីឡើងភូមិគ្រឹះដ៏ស្កឹមស្កៃ ក្នុងបរិវេណដីធំសម្បើមរបស់អ្នកឧកញ៉ា អ៊ូ ឆាយ និងភរិយា បានបញ្ចប់ទៅហើយក្ដី តែរូបភាពនៅលើបណ្ដាញសង្គមកំពុងផ្ទុះទទួលបានការចាប់អារម្មណ៍ដដែល។

ភូមិគ្រឹះនេះដែរគឺជារបស់ឪពុកម្ដាយរបស់ម្ចាស់ក្រុមហ៊ុនស៊ីប៊ែលប៉ារីស គឺលោកស្រី សុខ រស្មី ដែលល្បីខាងផលិតផលអាហារបំប៉ន និងរោងចក្រកែច្នៃផ្លែស្វាយជាដំណាប់
សម្រាប់ភូមិគ្រឹះរបស់អ្នកឧកញ៉ា អ៊ូ ឆាយ មិនត្រូវបានទម្លាយពីតម្លៃឡើយ ប៉ុន្តែទាំងការរចនា និងការដេគ័រផ្សេងៗ ចាប់ពីខ្ទង់លានដុល្លារ។
គួរបញ្ជាក់ថាអំឡុងពេលប្រទេសមានបញ្ហា អ្នកឧកញ៉ា អ៊ូ ឆាយ និងភរិយា គឺលោកស្រី សុខ វាសនា និងកូនៗទាំងអស់សស្រាក់សស្រាំក្នុងការជួយសម្រួលទុក្ខលំបាក៕










អត្ថបទ៖ ឆដា, រូបភាព៖ AlexEntertainment Agency និង Make Over


