បើទោះជាតម្លៃមាសបន្តឡើងថ្លៃមិនឈប់ក៏ដោយ ក៏សេដ្ឋិនី តែ ស៊ូអេង ដែលជាថៅកែ T R E មិនបានខ្លាចញញើតក្នុងការវិនិយោគឡើយ ដោយថ្ងៃនេះលោកស្រីបានទិញ ២ដុំធំ ក្នុងតម្លៃ ៦១៥ ដុល្លារក្នុង១ជី។


ក្នុងនាមជាអ្នកជំនួញដ៏ល្បីម្នាក់នៅក្នុងស្រុកខ្មែរ មិនមែនទើបមានឈ្មោះក្នុងវិស័យអនឡាញប៉ុន្មានឆ្នាំនេះឡើយ ដោយលោកស្រី តែ ស៊ូអេង ធ្លាប់មានមុខរបររកស៊ីជាច្រើនក្នុងនោះមានទាំងហាងលក់ម៉ូតូផងដែរ។
ការវិនិយោគលើមាសគីឡូ គឺជារឿងគេកំពុងពេញនិយមនាពេលនេះ ព្រោះតម្លៃកំពុងមានការកើនឡើងរាល់ថ្ងៃ។ សម្រាប់មាស ២ដុំរបស់ថៅកែ T R E មានទម្ងន់ ២ គីឡូ ដែលជាប្រភេទមាស 999.9 ឬភាសាសាមញ្ញហៅថាមាសសុទ្ធ ហើយក៏មាសដែលមានគុណភាពខ្ពស់បំផុតនៅលើទីផ្សារផងដែរ។


លោកស្រីបានបង្ហោះរូបភាពមាស ២ ដុំនោះ និងនិយាយលេងថា ការទិញមាស ៦១៥ ដុល្លារក្នុង១ជី គឺដើម្បីសង្កត់ផ្លូវចិត្ត។ ក្នុងរូបភាពផ្សេង ការវិនិយោគមាសមិនជារឿងល្អ ព្រោះមានការវិភាគថា មាសអាចឡើងដល់ ៧០០ ដុល្លារក្នុង១ជី។
ជាអ្នកជំនួញធំក្នុងវិស័យអនឡាន លោកស្រី ស៊ូអេង ត្រូវបានគេសរសើរថាជាមនុស្សទាន់សម័យ និងចេះឆ្លៀតពេលវិនិយោគគ្រប់រូបភាព៕
អត្ថបទ៖ឆដា, រូបភាព៖ Sou Eng Te


