ថៅកែឡេ Miss ឡៃ ស៊ូយៀក ទិញ Rolls-Royce 2026 ចូលផ្ទះបន្ថែម តម្លៃជាង ១ លានដុល្លារ

ឡៃ ស៊ូយៀក ថៅកែ​អនឡាញ​ស្រី​ដែល​ល្បី​ទាំង​រឿង​សប្បុរសធម៌ និង​ជីវិត​ហាយសូ​ដល់​កម្រិត​កំពូល​មួយ​នៅ​ក្នុង​ស្រុក​ខ្មែរ។ ថ្មី​ៗ​នេះ​ម្ចាស់​ប្រេន Miss Sunflower បាន​នាំ​សមាជិក​ថ្មី​ចូល​ផ្ទះ​ថែម​ទៀត​ហើយ នោះ​គឺ​ឡាន Rolls-Royce តម្លៃ​រាប់​លាន​ដុល្លារ។

តាមដានជាមួយយើង៖ Million Times

ដូច​ដឹង​ស្រាប់​ហើយ​ថា កាលពី​អំឡុង​ខែ​តុលា ឆ្នាំ ២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ​ដែរ ថៅកែ​គ្រឿង​ថែរក្សា​សម្រស់ Miss Sunflower ទើប​នាំ​ចូល Lamborghini Urus Mansory មាន​តម្លៃ​​​ដើម ៧២២ ៩៣៥ ដុល្លារ និង​​សម្រាប់​នាំ​ចេញ​ប្រមាណ ៦០៧ ២៥៩ ដុល្លារ ដែល​ជាតម្លៃ​នាំ​ចេញ​លក់​ក្រៅ​ស្រុក ព្រោះ​ត្រូវ​ថែម​ពន្ធ​តាម​ប្រទេស​នីមួយ​ៗ បើ​តាម​ការ​ប៉ាន់ប្រមាណ​ពី​អ្នក​ជំនាញ Lamborghini Urus Mansory មក​ដល់​ស្រុក​ខ្មែរ​អាច​មាន​តម្លៃ​ចន្លោះ​ពី១.៤ លាន ទៅ ២ លាន​ដុល្លារ។

មកដើម​ឆ្នាំ ២០២៦ នេះ​សេដ្ឋិនី​អនឡាញ ឡៃ ស៊ូយៀក បាន​ទិញ Rolls-Royce មក​មួយ​គ្រឿង​ទៀត ចូល​ផ្ទះ​ដែល​តម្លៃ​ក៏​មិន​ធម្មតា​ដែរ។ 2026 Rolls Royce Cullinan Black Badge-GC Edition ដែល​ជា​គ្រឿង​ដំបូង​នៅ​ប្រទេស​កម្ពុជា និង​មាន​តម្លៃ​ដល់​ទៅ​ជាង ១ លាន​ដុល្លារ​ឯណោះ។

គួរ​បញ្ជាក់​ថា​ថៅកែ​អនឡាញ​ម្ចាស់​ប្រេន Miss Sunflower ដែល​មាន​ស្វាមី​គឺ​អ្នក​ឧកញ៉ា ឡាយ លីហួ ដែល​មាន​ជំនួញ​ជាច្រើន​ក្នុង​ដៃ​មិន​ថា​ការាស់​លក់​ឡាន គ្រឿង​សម្អាង និង​ផលិតផល​ថែរក្សា​សម្រស់​ជាច្រើន​មុខ​ចាប់ពី​ចុង​សក់​ដល់​ចុង​ជើង។

សេដ្ឋិនី ឡៃ ស៊ូយៀក តាំង​ពី​ចាប់ដៃ​គ្នា​ជាមួយ​ស្វាមី ការ​រកស៊ី​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ឥត​ឈប់ឈរ។ ជំនួញ​ជួញ​ដូរ​ក៏​កាក់កប ការ​ជួយ​សង្គម​ជាតិ ក៏​គ្រួសារ​នេះ​មិន​ដែល​ភ្លេច​ឡើយ​នា​ប៉ុន្មាន​ឆ្នាំ​មក​នេះ៕

អត្ថបទ៖ ឆដា, រូបភាព៖ Miss Sunflower Brand