ផលិតផលខ្មែរនៃក្រុមហ៊ុន KH Haitech របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន នាំយកបច្ចេកទេស បច្ចេកវិទ្យាពីក្រុមហ៊ុនអន្តរជាតិ Haier Haitech

ក្នុង​ការ​ត្រៀម​បើក​បង្ហាញ​ផលិតផល​កូន​ខ្មែរ KH Haitech មាន​ការ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុនចិន ស្តង់ដារ​អន្តរជាតិ ពេល​នេះ​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន បាន​បង្ហើប​ឲ្យ​ដឹង​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ថា KH Haitech បាន​នាំ​យក​បច្ចេកទេស បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន អន្តរជាតិ Haier Haitech មក​ផលិត​ដំឡើង​នៅ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

​អ្នក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ បាន​បង្កើត​នូវ​ប្រេន​កូន​ខ្មែរ​ដ៏​ធំ​មួយ គឺ K Haitech របស់ក្រុមហ៊ុន KH Haitech ដែល​មាន​គ្រឿង​អេឡិចត្រូនិក សម្រាប់​ប្រើ​ប្រាស់​សំខាន់​ៗមានដូចជា​ ទូរស័ព្ទ​ដៃ ថេប្លែត, លេបថប់, ម៉ាស៊ីន​ត្រជាក់, ម៉ាស៊ីន​បោកគក់, ទូរ​ទឹកកក និង​របស់​របរ​ជាច្រើន​ទៀត។

អ្នក​ឧកញ៉ា​វ័យក្មេង រូបនេះ បាន​អះអាង​ថា ​គុណភាព​នៃ​ផលិតផលរបស់ KH Haitech ល្អស្តង់ដាអន្តរជាតិ មានតម្លៃសមរម្យ និង​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

លេីសពីនេះទៅទៀត KH Haitech នាំយកជំនាញ បច្ចេកវិទ្យា និងបច្ចេកទេស មកបណ្តុះបណ្តាលកូនខ្មែរ ដេីម្បីទទួលបានជំនាញមួយនេះ និងបង្កេីតការងារជាច្រេីនកន្លែងផងដែរ។
គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ឧកញ៉ា​មាន​ដើម​កំណើត​នៅ​ស្រុក​ក្រូចឆ្មារ​រូប​នេះ ដើម្បី​ជួយ​ដល់​ជីវភាព និង​ក៏​ជា​ការ​លើក​កម្ពស់​ពលរដ្ឋ​អាច​មាន​ការ​ងារ​ធ្វើ និង​ទទួល​បាន​សម្ភារ​ល្អ ជួយ​សម្រួល​ដល់​ករ​រស់នៅ​កាន់តែ​ប្រសើរ។

K Haitech ជា​យីហោ​ខ្មែរ និង​ផលិត​ក្នុង​ស្រុក របស់ក្រុមហ៊ុនកូនខ្មែរ ដែល​មាន​ស្ថាបនិក ​ជា​អ្នកឧកញ៉ា​វ័យ​ក្មេង​ សំ សុខនឿន សហការ​ជាមួយ​ដៃគូ​អន្តរជាតិ នាំ​យក​ជំនាញ និង​គុណភាព​ស្តង់ដារ​​មក​កាន់​កម្ពុជា​ឆាប់​ៗ​ខាង​មុខ។

សម្រាប់​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ឈ្វេងយល់ ​ពី KH Haitech អាច​ទៅ​ទស្សនា​នៅ​ស្តង់​តាំង​បង្ហាញ នៅ​ថ្ងៃ ២៨ ខែ​មករា ឆ្នាំ ២០២៦ នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ (អគារ ABCDE) រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ