លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដឹកនាំផលិតអន្ទង់ខកំប៉ុង និងត្រីរៀលខកំប៉ុង

ថ្មី​ៗ​នេះ លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​​ផ្ដួចផ្ដើម​​គំនិត និង​ដឹកនាំ​ផលិត​ជា​អន្ទង់​ខកំប៉ុង និង​ត្រី​រៀល​ខ្មែរ​ខ​កំប៉ុង ចេញជារូបរាង។

តាមដានជាមួយយើង៖ Million Times

លោក ឌិត ទីណា មើល​ឃើញ​ថា ខណៈ​ដែល​ត្រី​ខ​កំប៉ុង​ភាគច្រើន​ជា​ប្រភេទ​ត្រី​សមុទ្រ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​ផ្ដួចផ្ដើម​ផលិត​ត្រី​ខ​កំប៉ុង ពី​ប្រភេទ​ត្រី​រៀល​ខ្មែរ​ដែល​ជា​ត្រី​ទឹក​សាប ហើយ​បាន​ស្រាវជ្រាវ និង​ផលិត​ដោយ​នាយកដ្ឋាន​កសិ​ឧស្សាហកម្ម។

ចំណែក អន្ទង់​ខ​កំប៉ុង ផលិត​ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​នៃ​រដ្ឋបាល​ជលផល។ ជា​​ធម្មតា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តែងយកចិត្តទុកដាក់លើសកម្មភាពណា ដែល​លេច​ចេញ​ជា​រូបភាព​ពិត​ៗ ជា​ជាង​ទ្រឹស្ដី។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិត ទីណា ជ្រើសរើស​សកម្មភាព​ពិត បម្រើ​ផល​ប្រយោជន៍​ពិត ព្រោះ​ថា​ការ​កែច្នៃ​ចេញ​ពី​ផលិតផល​ដែល​ខ្មែរ​មាន​ស្រាប់ នឹង​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ។

លទ្ធផល​នេះ គ្រាន់​ជា​ចំណែក​តូច​មួយ នៃ​សកម្មភាព​ដែល​រដ្ឋមន្ត្រី​ក្រសួង​​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​ព្យាយាម​ជំរុញ​កសិកម្ម​កម្ពុជា ឲ្យ​ទៅ​ជា​រូប​ភាព មាន​ហូប មាន​ប្រើ មានបាន និង​មាន​រហូត៕

អត្ថបទ៖ ឆដា, រូបភាព៖ Kong Visal