ស្ថាបនិក និងជានាយកប្រតិបត្តិ Sophiya Cambodia Travel & Tours នៅប្រទេសកម្ពុជា គឺឧកញ៉ា ស្រ៊ៀត មុំសុភា ជាអ្នកជំនួញស្រីដែលត្រូវបានអ្នកជំនួញដូចគ្នាទទួលស្គាល់ពីភាពរម្យទម ស្រគត់ស្រគំ និងឫកពាថ្លៃថ្នូរ។


សហគ្រិនស្ត្រីវ័យក្មេងឧកញ៉ា ស្រ៊ៀត មុំសុភា មិនត្រឹមតែពូកែធ្វើជំនួញឡើយ ដោយការអប់រំ និងរៀបចំខ្លួនក៏មិនធម្មតាដែរ។ ចំណុចពិសេសមួយរបស់ឧកញ៉ា ស្រ៊ៀត មុំសុភា គឺតែងតែចូលរួមក្នុងប្រភេទកីឡាផ្សេងៗ។
ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុនធំមួយ ច្បាស់ណាស់ឧកញ៉ា ស្រ៊ៀត មុំសុភា រៀបចំការស្លៀកពាក់បែបអ្នកជំនួញ អាវធំជាប្រចាំ តែសម្រាប់ការចូលរួមកម្មវិធីផ្សេងៗនាយកប្រតិបត្តិ Sophiya Cambodia Travel & Tours មើលទៅរម្យទម ថ្លៃថ្នូរ និងគ្មានភាពសើតឆាយ។

ឧកញ៉ា ស្រ៊ៀត មុំសុភា ក៏ជាបុគ្គលចូលរួមក្នុងការងារសង្គម និងសប្បុរសធម៌ជាហូរហែមិនសូវដាច់ដែរ។ មួយវិញទៀតឧកញ៉ារូបនេះ ជាបុគ្គលគំរូ និងមានភាពរួសរាយរាក់ទាក់ខ្លាំងដល់មនុស្សជុំវិញខ្លួន។
សម្រាប់ឈុតរាត្រីសមោសរដែលឧកញ៉ា ស្រ៊ៀត មុំសុភា ចេញមកសុភាពរាបសារ តែបង្ហាញពីភាពខ្ពង់ខ្ពស់ស័ក្ដិសមជាមួយឋានៈតួនាទីក្នុងសង្គម។ តាមរយៈសម្លៀកបំពាក់នាយកប្រតិបត្តិ Sophiya Cambodia Travel & Tours មិនសូវនិយមប្រេនប៉ុន្មានឡើយ។

សម្រាប់ការប្រើប្រាស់កាបូបដៃវិញ ឧកញ៉ា ស្រ៊ៀត មុំសុភា ក៏ចូលចិត្តប្រើជារបស់ផលិតក្នុងស្រុក។ ក្រៅពីមានជំនួញជាក្រុមហ៊ុន Tour ហើយ ក៏ជាកុងស៊ុលកិត្តិយសបង់ក្លាដេសប្រចាំប្រទេសកម្ពុជា ថែមទៀតផង៕


អត្ថបទ៖ ឆដា, រូបភាព៖ Sophear M. Sreat


