អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង លោកស្រី លី សុខឆេង តែងតែថតរូបភាពជុំគ្រួសារជារៀងរាល់ឆ្នាំជាមួយស្វាមី និងម្ដាយជាទីស្រលាញ់លោកអ្នកឧកញ៉ា ភាព ហៀក ព្រមទាំងកូនប្រុសស្រីទាំង៤។

ក្នុងអាល់ប៊ុមរូបភាពជុំគ្រួសារដ៏ស្រស់ស្អាតនៃគ្រួសារអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល មានទាំងឈុតប្រពៃណី និងសម័យ។ លោកស្រី លី សុខឆេង គឺតែងតែមានរូបភាពជាមួយម្ដាយមិនដែលអាក់ខានឡើយ ដែលនេះជាអនុស្សាវរីយ៍គ្មានអ្វីអាចមកកាត់ថ្លៃបាន។
លោកស្រី លី សុខឆេង ស័ក្តិសមជាសហគ្រិនស្រ្តីវ័យក្មេងជោគជ័យទាំងព្រមមិនថា ការងារដំណើរការទៅរលូនឡើយ ជីវិតគ្រួសារក៏ស្រស់បំព្រង។ បើទោះជាមមាញឹករឿងការងារយ៉ាងណា ក៏នារីដ៏អស្ចារ្យរូបនេះនៅតែចិញ្ចឹម និងអប់រំកូនដល់ទៅ ៤ នាក់បានយ៉ាងល្អ។
ចំណុចកាន់តែនឹកស្មានមិនដល់ គឺលោកស្រីពូកែថែទាំរូបសម្រស់ និងការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតគ្រប់ពេល៕
















អត្ថបទ៖ ឆដា, រូបភាព៖ One Memory


