ឈុតរបស់លោកស្រី អ៊ឹមផាន វណ្ណឌី ជាម៉ាកដ៏អស្ចារ្យ និងមានតម្លៃថ្លៃ

នា​ថ្ងៃ​សម្ពោធ​ហាង​លក់​គ្រឿងអលង្ការ វណ្ណហុង នៅ​សាខា​ខេត្ត​សៀមរាប លោកស្រី អ៊ឹមផាន វណ្ណឌី អគ្គ​នាយិកា​ក្រុមហ៊ុន​គ្រឿងអលង្ការ​ជាង បាក់ វណ្ណ ហុង នៅតែ​ជា​ទី​ចាប់អារម្មណ៍​ក្នុង​ការ​រៀបចំ​ខ្លួន មិន​ថា​ជា​ម៉ូដ​សម្លៀកបំពាក់ និង​គ្រឿង​មាស​ពេជ្រ។

តាមដានជាមួយយើង៖ Million Times

លោកស្រី អ៊ឹមផាន វណ្ណឌី បាន​រៀបចំ​សម្ពោធ​ ហាង​លក់​គ្រឿងអលង្ការ វណ្ណហុង នៅ​សាខា​ខេត្ត​សៀមរាបច្រើន​ថ្ងៃ​ជាប់​គ្នា ហើយ​​សម្លៀកបំពាក់​១ ឈុត​ដែល​លោកស្រី​គ្រង មាន​តម្លៃ​ខ្ពស់​កប់​ពពក និង​ជា​ប្រេន​ល្បី​លំដាប់​ពិភពលោក។

ស្ត្រី​អភិជន​រូបនេះ​បាន​ជ្រើសរើស​ប្រេន Dior ដែល​មាន​ឈ្មោះ Robe-chemise mi-longue ceinturée ពណ៌​ស និង​លាយ​ខ្មៅ​តិចៗ​មាន​តម្លៃ​រហូត​ទៅ​ដល់ ៧ ០០០ ដុល្លារ​ឯណោះ។ ជារឿយៗ​លោកស្រី វណ្ណឌី ចូលចិត្ត​សម្លៀកបំពាក់​ពណ៌​ស​នេះ​ស្រាប់​ទៅ​ហើយ។

រស​និយម​របស់​ថៅកែ​ក្រុមហ៊ុន​ផលិត និង​លក់​គ្រឿង​អលង្ការ អ៊ឹមផាន វណ្ណឌី តែងតែ​ជា​របស់​អស្ចារ្យ និង​មាន​គុណភាព​ខ្ពស់ មិន​ថា​​កាបូប​ ស្បែកជើង សម្លៀកបំពាក់ សុទ្ធតែ​ប្រេន​ៗ។ នេះ​ដោយ​មិន​រាប់​បញ្ចូល​គ្រឿងអលង្ការ​ប្រណីត​ៗ ព្រោះ​ដោយសារ​តែ​លោកស្រី​ជា​ម្ចាស់​អាជីវកម្ម​ស្រាប់។

អាជីវកម្ម​គ្រឿងអលង្ការ​នៃ​គ្រួសារ​លោកស្រី អ៊ឹមផាន វណ្ណឌី បាន​ជោគជ័យ​ជាង​២០ ឆ្នាំ​ហើយ​លើ​វិស័យ​មួយ​នេះ។ ថៅកែ​ស្រី​រូបនេះ​ក៏​ជា​មនុស្ស​ធ្វើ​បុណ្យ​ផងដែរ ដោយ​កន្លង​មក​ចូលរួម​កម្មវិធី​សប្បុរស និង​ធ្វើទាន​ដល់​អ្នក​ខ្វះខាត​មិន​ដែល​ដាច់​ឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Kham Mai និង Oliva Kong