អំឡុងពេលសង្គ្រាមដែលថៃឈ្លានពានទឹកដីកម្ពុជា មហាជនសង្កេតឃើញស្រ្តីខ្មែរដែលមានស្វាមីជាម្ចាស់ក្រុមហ៊ុនដ៏ធំនៅអាល្លឺម៉ង់ សុភា បុត្រឈរ បានចូលរួមបរិច្ចាគរាប់លានដុល្លារតាមរយៈសប្បុរសជននានា និងស្ថាប័នរដ្ឋ ឯកជនច្រើនរាប់មិនអស់។

ថ្មីៗនេះលោកស្រី សុភា បុត្រឈរ និងស្វាមីគឺ Udo Böttcher ដែលជាម្ចាស់ក្រុមហ៊ុនធំមួយឈ្មោះ Böttcher AG មានមូលដ្ឋាននៅទីក្រុង Jena ប្រទេសអាល្លឺម៉ង់បានមកដល់រាជធានីភ្នំពេញ និងបានចូលរួមផ្ដល់បទសម្ភាស និងជួបថ្នាក់ដឹកនាំសំខាន់ៗទៀត។
នៅក្នុងបទសម្ភាសមួយភរិយាសេដ្ឋី Udo Bottcher បានបញ្ជាក់ថា កាលពីសង្គ្រាមដែលទាហានថៃចូលមកឈ្លានខ្មែរ ខែ ៧ និងខែ ១២ ឆ្នាំ ២០២៥ ឡើយ លោកស្រី សុភា បុត្រឈរ បរិច្ចាគទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈសប្បុរសជន,បុគ្គល, អាជ្ញាធរ និងស្ថាប័នអង្គការជាច្រើន។


ថវិកាចំនួន ៤ លានដុល្លាររបស់ លោកស្រី សុភា បុត្រឈរ ផ្ដល់សម្រាប់ជនភៀសសឹក ទាហានជួរមុខ, អ្នករបួស, អ្នកពលី និងអ្នកជួបការខ្វះខាតជាច្រើន ដោយទឹកប្រាក់នេះត្រូវបានបែងចែកទៅតាមម្ចាស់ជំនួយជាច្រើននៅក្នុងស្រុក។
មិនតែប៉ុណ្ណោះលោកស្រី សុភា បុត្រឈរ និងស្វាមីលោក Udo Böttcher បាននាំយកថវិកា ១០ ម៉ឺនដុល្លារមកឧបត្ថម្ភដោយផ្ទាល់ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីបន្តបំពេញបេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។
គួរបញ្ជាក់ថាលោកស្រី សុភា បុត្រឈរ បានជួយដល់មាតុភូមិកំណើតមិនមែនទើបតែពេលមានការឈ្លានពានពីសំណាក់ទាហានថៃនេះឡើយ ដោយតាំងពីដើមមកគ្រាន់តែមិនបានបង្ហាញខ្លាំងលើបណ្ដាញសង្គមដូចពេលថ្មីៗនេះ៕



អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher និង TYDA


