កូនស្រីថៅកែហាងពូកសុខភាព សុខហេង កញ្ញា SG និង JB បង្ហោះវីដេអូរួមគ្នា

កញ្ញា SG ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​កូនស្រី​បណ្ដូលចិត្ត និង​ជា​ថៅកែ​តូច​នៃ​ហាងពូក​សុខភាព សុខហេង បាន​អញ្ជើញ​អ្នក​ផលិត​មាតិកា​ដ៏​ល្បី​លំដាប់​ពិភពលោក គឺ JB មក​រួម​គ្នា​ធ្វើ​កិច្ចការ​មនុស្សធម៌ ក៏​ដូចជា​ការ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក។

តាមដានជាមួយយើង៖ Million Times

កូន​ស្រី​ម្ចាស់​ក្រុមហ៊ុន Jasmine បាន​បង្កើត​វីដេអូ​ជាមួយ​អ្នក​កាត់សក់ Jamiel Bustos សញ្ជាតិ​កាណាដា ព្រម​ទាំង​ធ្វើ​ការ​រួម​គ្នា​លើ​គម្រោង​មួយ​ចំនួន​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ភុំ សៀវហ្កិច ហៅ SG បាន​នាំ JB ទៅ​កាន់​ហាង​របស់​គ្រួសារ​ខ្លួន​ផងដែរ។

ទាំង SG និង JB សុទ្ធសឹងតែ​ជា​បុគ្គល​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម ពិសេស​គឺ Tik Tok តែម្ដង។ ដូចនេះ​ហើយ​វា​ជា​ការ​ចំណេញ​ដល់​កម្ពុជា។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​ជាង​កាត់​សក់​វ័យក្មេង​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​រូបនេះ បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន​ជាមួយ SG ដែល​មាន​អ្នក​មើល​រហូត​ទៅ​ដល់​ជិត ៧ លាន​នាក់​ឯណោះ។


នៅ​ក្នុង Tik Tok របស់ JB មាន​អ្នក​សួរ​ទៅ​កាន់​លើ​ថា តើ​លោក​ស្រលាញ់​ប្រទេស​កម្ពុជា​មែនទែន? JB មិន​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ​តប​ឡើយ ដោយ​ចម្លើយ​របស់​លោក គឺ Yes ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ពេញ​ចិត្ត​ស្ដូក៕

អត្ថបទ៖ ឆដា, រូបភាព៖ Tik Tok