ខួបកំណើតកូនប្រុសពៅអ្នកឧកញ៉ា គិត ម៉េង រៀបចំឡើងយ៉ាងស្ងៀមស្ងាត់

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន និង​ជា​អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​ឲ្យ​កូន​ប្រុស​ពៅ គិត ស៊ូឡុង យ៉ាង​ស្ងៀមស្ងាត់។ ដោយ​អ្នក​ចូលរួម​សុទ្ធ​សឹង​ជា​មិត្ត​ជិតស្និទ្ធ​ក្នុង​ពិភព​ជំនួញ​តែ​ប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា គិត ម៉េង បើ​ទោះ​ជា​មមាញឹក​ការងារ ក៏​ដូចជា​ឈឺឆ្អាល​រឿង​ប្រទេស​ជាតិ​យ៉ាង​ណា​ក៏​ដោយ តែ​ក៏​មិន​ភ្លេច​ខួប​កំណើត​របស់​កូន​ប្រុស​ពៅ​របស់​ខ្លួន​ដែរ។ យុវជន គិត ស៊ូឡុង ក្នុង​វ័យ ១៣ ឆ្នាំ​ទទួល​បាន​ការ​ជូនពរ​យ៉ាង​មាន​ន័យ​ពី​ឪ​ពុក គឺ អ្នកឧកញ៉ា គិត ម៉េង។

អ្នក​ឧកញ៉ា​បាន​លើក​ឡើង​ថា នៅ​ក្នុង​គ្រួសារ​លោក បុណ្យចូលឆ្នាំ​សកល​មាន​អត្ថន័យ​លើស​ពី​ការ​ប្រារព្ធ​អបអរ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ទៅ​ទៀត។ ព្រឹត្តិការណ៍​សំខាន់ ២ កើត​ឡើង​ចំពោះ​គ្រួសារ នោះ​គឺ​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី​សម្រាប់​ពិភពលោក និង​មួយទៀត គឺ​ភាព​រីក​ចម្រើន​ថ្មី​នៃ​ដំណើរ​ជីវិត​របស់ គិត ស៊ូទ្បុង។

​ក្នុង​សារ​ជូនពរ​កូន​ប្រុស​ពៅ អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏​សង្ឃឹម​ថា គិត ស៊ូទ្បុង គឺជា​ធនធាន​ជំនាន់​ក្រោយ​ដែល​មាន​គុណភាព និង​ជូន​ដល់​ប្រទេស​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន។

គួរ​បញ្ជាក់​ថា គិត ស៊ូទ្បុង កើត​នៅ​ថ្ងៃ ១ ខែ​មករា ឆ្នាំ ២០១៣ ហើយ​យុវជន​រូប​នេះ​​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​បឋមសិក្សា​នៅ​ប្រទេស​សិង្ហបុរី កាល​ថ្ងៃ​៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥ និង​គ្រោងបន្តការសិក្សា​ថ្នាក់​អនុវិទ្យាល័យ នៅ​ឆ្នាំ​ក្រោយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng