អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KH Haitech បរិច្ចាគ​ស្បៀងជូនវីរកងទ័ព តាមរយៈក្រសួង​ការងារ

ក្នុង​ស្ថានភាព​ប្រទេស​កំពុង​ទទួល​រង​ការ​ឈ្លានពាន​ពី​ទាហាន​ថៃ អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន មិន​ដែល​នៅ​ស្ងៀម​ឡើយ ខិតខំ​ពង្រឹង​ទាំង​អាជីវកម្ម​ក្នុង​ស្រុក ថែម​ទាំង​សកម្ម​ក្នុង​ការងារ​មនុស្ស​ធម៌ ដោយ​បរិច្ចាគ​ឥត​ឈប់ឈរ​ជួយ​ទៅ​ដល់​វីរ​កងទ័ព​ដែល​ឈរ​ជើង​ការពារ​នៅ​ជួរ​មុខ ព្រម​ទាំង​ជន​ភៀស​សឹក​ដែល​ខ្វះខាត។

តាមដានជាមួយយើង៖ Million Times

នៅ​ថ្ងៃ​នេះ អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន KH Haitech Co., LTD. និង​ក្រុមការងារ​បាន​នាំ​យក​អង្ករទៅ​ប្រគល់​ជូន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដល់​ទីស្ដីការ​ក្រសួង​តែម្ដង។

ក្រោយ​ពេល​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​ត្រូវ​ចាកចេញ​ទាំង​ខ្លួន​ទទេ​ពី​លំនៅឋាន​ដោយ​បង្ខំ ព្រោះ​​រង​ការ​បំផ្លិចបំផ្លាញ និង​គំរាមកំហែង​ដល់​អាយុ​ជីវិត​បែបនេះ អ្នក​ឧកញ៉ា ពិតជា​ខ្លោចផ្សា និង​ក្ដុកក្ដួល​ចិត្ត​ក្រៃលែង។ ហេតុ​ដូចនេះ​ហើយ​ទើប​អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ចូលរួម​បរិច្ចាគ​ទាំង​ថវិកា សម្ភារ​ប្រើប្រាស់ និង​ស្បៀង​ចំណី​អាហារ​ជា​បន្តបន្ទាប់​តាម​រយៈ​មូលនិធិ​ផ្សេង​ៗ​ជាច្រើន។

ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​មួយ​រូប អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន មាន​កុមារភាព​ជា​កូន​កសិករ​នៅ​ស្រុក​ក្រូចឆ្មារ។ ក្រោយ​ជោគជ័យ​​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន មាន​ជំនួញ​​ធំ​ៗ​​ក្នុង​ដៃ លោក​បាន​ខិតខំ​អូសទាញ​វិនិយោគិន​បរទេស​ជាច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក។

គួរ​ឲ្យ​ដឹង​ថា កាលពី​សង្គ្រាម​ដែល​ថៃ​ឈ្លានពាន​កម្ពុជា​តាំង​ខែ ៧ និង​នៅ​ខែ ១២ នេះ​អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន បាន​បរិច្ចាគ​ថវិកា ក៏ដូចជា​សម្ភារ​សន្ធឹកសន្ធាប់។ ខ្លះ​តាម​រយៈ​មូលនិធិ និង​ខ្លះ​ទៀត​តាម​រយៈ​រដ្ឋបាល ខេត្ត ក្រុង ស្រុក​ផ្ទាល់​តែម្ដង៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ