អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសឧបត្ថម្ភនូវតង់ ៥០០០ សម្រាប់ស្នាក់នៅបណ្ដោះអាសន្នដល់ជនភៀសសឹក។

ដោយមើលឃើញពីការលំបាកដែលប្រជាជនខ្មែរជាច្រើនបានចាកចេញពីផ្ទះ ដោយសារថៃបានឈ្លានពាន។ ការស្នាក់នៅជំរំពិតជាមិនស្រួលឡើយ ដូចនេះហើយទើបអ្នកឧកញ៉ា លាង ម៉េង បានប្រកាសឧបត្ថម្ភតង់ ដែលអាចជួយបិទបាំង និងជ្រកកោនបានមួយគ្រា។
សម្រាប់តង់កម្ពុជាជម្រកនៃក្ដីសង្ឃឹម ចាប់ផ្ដើមដឹកជូនទៅដល់ខេត្តពោធិ៍សាត់ហើយ។ ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ប្រជាជនជាច្រើនធ្លាប់តែរស់ក្រោមដំបូលផ្ទះ ឥឡូវបែរជាយកមេឃជាដំបូលវិញ។


អ្នកឧកញ៉ា មានភាពក្ដុកក្ដួលដោយឃើញពីការលំបាកអស់ទាំងនោះ និងធ្លាប់បានឆ្លងកាត់ការរស់នៅមានតែដំបូលផ្ទះ គ្មានជញ្ជាំងអ្នកឧកញ៉ា លាង ម៉េង បានបញ្ជូនតង់ទៅគ្រប់កន្លែងនៃជំរំដែលមានជនភៀសសឹកស្នាក់នៅ។
រាប់ត្រួសៗពីការចំណាយថវិការបស់ ជីប ម៉ុង គ្រុប៖
- កាលខែ ៧ ដំបូង ៥០ ម៉ឺនដុល្លារ
- ថ្ងៃ៧ ខែធ្នូ ៣ លានដុល្លារ
- អង្ករ ៥០០ តោន
- ទឹកសុទ្ធកម្ពុជា,ភេសជ្ជៈរាប់ម៉ឺនកេស
សហស្ថាបនិក ជីប ម៉ុង គ្រុប អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថាសរុបទាំងអស់ប្រហែល ៧ លានដុល្លារ៕


អត្ថបទ៖ឆដា, រូបភាព៖ Cambodia Beer


