អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញសេចក្ដីជូនដំណឹងស្ដីពីការកែសម្រួលអត្រាពន្ធគយ និងអាករពិសេស លើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃ ១ ខែមករា ឆ្នាំ ២០២៦ តទៅ។

ក្នុងនោះមុខទំនិញសំខាន់ៗដែលនាំចូល ហើយត្រូវបានកែសម្រួលអត្រាពន្ធគយ និងអាករពិសេសមានដូចជា៖
១. បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក ០% ទំនិញកូនបក្សីរស់, កុំព្យូទ័រ និងបរិក្ខារ, អង់តែន និងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍ និងគ្រឿងបន្លាស់
២. បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញ បន្ទះសំឡីកែវ, ម៉ាស៊ីនក្រឡុក និងម៉ាស៊ីនគាបទឹកផ្លែឈើ, ឆ្នាំងដាំបាយអគ្គិសនី, ម៉ាស៊ីនសំលៀងថ្ម, សំឡីអនាម័យ និងខោទឹកនោម
៣. បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញថ្នាំលាបការពារសំណឹកលើតួនាវា
៤. បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ១៥% លើមុខទំនិញឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរថយន្តដឹកអ្នកដំណើរប្រភេទលីម៉ូហ្សីន
៥. បញ្ចុះអត្រាអាករពិសេសពី ១០% មក ០% លើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ម៉ាស៊ីនបូមធូលី និងឧបករណ៍ចាក់សំឡេង
៦. បញ្ចុះអត្រាអាករពិសេសពី ១០% មក ៥% លើមុខទំនិញអាគុយយានយន្តអគ្គិសនី

អត្ថបទ៖ ឆដា, រូបភាព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ៊ីនធឺណេត


