កាលពីសប្ដាហ៍មុនក្រុមហ៊ុនហនុមាន Beverages បានអញ្ជើញអ្នកកាត់សក់ដ៏ល្បី JB ដែលជាជនជាតិកាណាដា ហើយក៏ជាបុគ្គលមានឥទ្ធិពលដ៏ល្បីនៅលើបណ្តាញសង្គម Tik Tok មកប្រទេសកម្ពុជាម្ដងទៀត។

JB មានឈ្មោះពិត Jamiel Bustos ធ្លាប់មកកម្ពុជាច្រើនដងមកហើយ ដោយលើកនេះលោកមកចំពេលខ្មែរ ទទួលរងការឈ្លានពានពីសំណាក់ទាហានសៀម។ មកលើកនេះ JB មិនមែនមកកាត់សកឲ្យ Eric ដូចលើកមុនដែរ។
JB ដែលជាបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម បានមកជួយកាត់សក់ឲ្យកុមារដែលជាជនភៀសសឹក រត់គេចពីការឈ្លានពាន និងគ្មានការរៀបចំខ្លួនបានស្អាតបាតឡើយ។ ទូទៅ JB ទទួលបានតម្លៃកប់ពពក ក្នុងការបំពេញសេវាកម្មឲ្យអតិថិជន។

សម្រាប់ក្មេងៗតូចៗជនភៀសសឹក JB វ័យ ២១ ឆ្នាំរូបនេះមិនទទួលបានកម្រៃឡើយ ផ្ទុយទៅវិញលោកមានតែជួយជនភៀសសឹក រួមជាមួយមូលនិធិរបស់ក្រុមហ៊ុន ហនុមានBeverages ដោយទឹកមុខស្រស់ស្រាយ នាជំរំ។
មិនត្រឹមតែទៅកាត់សក់ឲ្យក្មេងៗមិនយកប្រាក់ឡើយ JB ក៏បានចូលរួមក្នុងការដើរស្វែងរកសន្តិភាព របស់ប្រជាជនខ្មែរ។ JB ក៏បានបង្ហោះវីដេអូពីកម្មវិធីសប្បុរសធម៌លើ Tik Tok លោកផងដែរ ដោយមានអ្នកមើលជាង ៣ លាននាក់ ដើម្បីឲ្យពិភពលោកបានដឹងពីទុក្ខលំបាករបស់ប្រជាជនខ្មែររាប់សែននាក់៕






អត្ថបទ៖ ឆដា, រូបភាព៖ Hanuman Beverages


