អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងលោកជំទាវបរិច្ចាគថវិកាឥតឈប់ឈរ ជួយដល់ជនភៀសសឹក និងវីរកងទ័ព

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងលោកជំទាវ បានបរិច្ចាគថវិកា ចំនួន ៥ ០០០ ដុល្លារ តាមរយៈសមាគមឧកញ៉ាកម្ពុជា និង ២ ០០០ ដុល្លារតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ហើយថ្មីៗនេះអ្នកឧកញ៉ាបានបរិច្ចាគទឹកប្រាក់ ២ ០០០ ដុល្លារ បន្ថែមទៀត តាមរយៈមូលនិធិសភា​ពាណិជ្ជកម្ម​កម្ពុជា ព្រមទាំងទឹកប្រាក់មួយចំនួន​ទៀត តាមរយៈរដ្ឋបាល ខេត្ត ក្រុង ស្រុកផ្សេងៗ។

តាមដានជាមួយយើង៖ Million Times

ក្នុងគ្រា​​ប្រទេស​កម្ពុជា កំពុងរង​ការ​ឈ្លានពាន​ពី​សៀម ខ្មែរ​គ្រប់​រូប​បាន​រួម​ដៃ​គ្នា​ចូល​រួម​បរិច្ចាក​ថវិកា ដើម្បី​ជួយ​ដល់​ជន​ភៀស​សឹក និង​វីរ​កងទ័ព​ខ្មែរ​ដែល​ឈរ​ជើង​នៅ​តាម​ព្រំដែន។ ក្នុង​នោះ​អ្នក​ឧកញ៉ា​ សំ សុខនឿន ជាអ្នកជំនួញមួយ​រូប បាន​រួម​ចំណែក​ជា​ថវិកា​ម្ដង​ហើយ​ម្ដង​ទៀត​ចូល​រួម​ដល់​មូលនិធិ​ផ្សេង​ៗ​ជាច្រើន​មក​ហើយ​ដែរ។

ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP បានបរិច្ចាគ ថវិកា ៥ ០០០ ដុល្លារ តាមរយៈសមាគមឧកញ៉ាកម្ពុជា ហើយក៏បន្ថែម ២០០០ ដុល្លារតាមរយៈសភាពាណិជ្ជកម្មកម្ពុជា និងថ្មីៗនេះអ្នកឧកញ៉ាបានបរិច្ចាគ ទឹកប្រាក់ ២ ០០០ ដុល្លារ​ទៀត តាមរយៈមូលនិធិសភា​ពាណិជ្ជកម្ម​កម្ពុជា។ នេះ​មិន​រាប់​បញ្ចូលការ​បរិច្ចាគ​ប្រាក់ជាច្រើន​ទៀត តាមរយៈរដ្ឋបាល ខេត្ត ក្រុង ស្រុក ផ្សេងៗឡើយ។

ក្នុង​បុព្វហេតុ​មនុស្ស​ធម៌ប្រកប​ដោយ​ស្មារតី​ស្នេហា​ជាតិ ដើម្បី​ចូលរួម​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​វីរ​កង​ទ័ព​ជួរ​មុខ​កម្ពុជា ដែល​បាន​កំពុង​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី តតាំង​ជាមួយ​កង​កម្លាំង​សត្រូវ​ដែល​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ក៏​ដូចជា​ការ​ចូលរួម​ចំណែក​បន្ធូរបន្ថយ​ការ​លំបាក​របស់​ប្រជាជន​ភៀស​សឹក ដែល​ត្រូវ​បាន​ចាក​ចេញ​ពី​ផ្ទះ​ទាំង​ខ្លួន​ទទេ មក​កាន់​កន្លែង​សុវត្ថិភាព៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ