អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានបរិច្ចាគថវិកាបន្ថែមទៀត ជួយដល់ជនភៀសសឹក ២ លានដុល្លារ ហើយសប្ដាហ៍មុនក៏ប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបរិច្ចាគ ២ លានដុល្លាររួចមកហើយដែរ។

ធ្វើឲ្យការបរិច្ចាគរបស់អ្នកឧកញ៉ា គិត ម៉េង មកដល់ពេលនេះកើនដល់ ៤លានដុល្លារ ដោយមិនរាប់បញ្ចូលតាមអង្គភាពផ្សេងៗនោះទេ។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តជាមួយនឹងជំនួយមនុស្សធម៌ចំនួន ៤ លានដុល្លារ សម្រាប់គ្រួសារជនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តែងតែរួបរួមជាមួយប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក។ តាមរយៈការបរិច្ចាគជាបន្តបន្ទាប់ក្នុងខែធ្នូនេះ ជំនួយមនុស្សធម៌សរុបដែលផ្ដួចផ្ដើមដោយអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈានដល់ ៤ លានដុល្លារ ដើម្បីជួយដល់ក្រុមគ្រួសារដែលជម្លៀសខ្លួន ដោយសារជម្លោះព្រំដែនថ្មីៗនេះ។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នោះគឺ ក្រុមហ៊ុន Royal Group Phnom Penh SEZ និងធនាគារ JTrust Royal Bank បានចូលរួមបរិច្ចាគចំនួន ១ លានដុល្លារ ក្នុងមួយក្រុមហ៊ុន បន្ទាប់ពីការបរិច្ចាគមុនចំនួន ២ លានដុល្លារ របស់អ្នកឧកញ៉ា គិត ម៉េង ដែលសរុបទាំងអស់ ៤ លានដុល្លារពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទាំងមូល។
ជិត១០ថ្ងៃនៃសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ បាននឹងកំពុងផ្ទុះឡើង ធ្វើឲ្យជនភៀសឹកនៅពេលនេះកើនដល់ប្រមាណ ៥០ ម៉ឺននាក់ហើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Royal Group of Companies


