ថៅកែបុរីមេគង្គ លែន ឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ​ តាមរយៈសមាគមសិល្បករខ្មែរ

អ្នកឧកញ៉ា ជាម ឃុនណាត ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​បុរី មេគង្គលែន និង​ក្រុមហ៊ុន ខេ អិន អិន គ្រុប និង​ភរិយា បាន​ចូលរួម​ឧបត្ថម្ភថវិកា ៥ ម៉ឺន​ដុល្លារ ជួយ​ដល់​វីរ​កងទ័ព និង​ជនភៀសសឹក តាម​រយៈ​សមាគម​សិល្បករ​ខ្មែរ ដែល​មាន​លោក​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ​ជា​ប្រធាន។

តាមដានជាមួយយើង៖ Million Times

ទឹកចិត្ត​សប្បុរស​ដ៏​មាន​តម្លៃ​នេះ មិន​ត្រឹមតែ​ជា​ជំនួយ​សម្រាល​ការ​លំបាក​មួយ​គ្រា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ជាក់ស្ដែង​នៃ​ស្មារតី​សាមគ្គី​ជាតិ ក្តី​ស្រឡាញ់​មាតុភូមិ និង​ការ​យកចិត្តទុកដាក់​លើ​អាយុ​ជីវិត​របស់​ជន​រងគ្រោះ​ដែល​ជា​ខ្មែរ​តែ​មួយ។

អ្នកឧកញ៉ា ជាម ឃុនណាត ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​បុរី មេគង្គលែន និង​ក្រុមហ៊ុន ខេ អិន អិន គ្រុប កាលពី​ខែ​កក្កដា ឆ្នាំ ២០២៥ កន្លង​ទៅក៏បាន​ឧបត្ថម្ភ​ថវិកា​ជូន​វីរ​កង​ទ័ព​ជួរ​មុខ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​យើង ៥៣ ៦១១ដុល្លារ និង ៥០ លាន​រៀល។ ដោយ​ការ​ឧបត្ថម្ភ​ថវិកា ៥៣ ៦១១ ដុល្លារ និង ៥០ លាន​រៀល​នោះ​ធ្វើ​ឡើង​ចំនួន ៣ លើក។

អ្នកឧកញ៉ា ជាម ឃុនណាត កន្លង​មក​តែងតែ​បរិច្ចាគ ឧបត្ថម្ភ និង​គាំទ្រ​ដល់​យុទ្ធនាការ​ផ្សេង​ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏​ដូច​ជា​កិច្ចការ​ងារ​មនុស្សធម៌ជួយ​ដល់​សង្គម​​ជាតិ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុរី​មេគង្គ លែន ក៏​បាន​បង្កើត​មូលនិធិ ដើម្បី​បន្ត​គាំទ្រ​ដល់​វីរ​កងទ័ព​ខ្មេរ និង​ប្រជាជន​ខ្មែរ​ដែល​បាន​ភៀស​សឹក។ គិត​ចាប់ពី​ថ្ងៃ​១០ ខែ​ធ្នូ រហូតមកដល់ថ្ងៃទី១១ ខែ​ធ្នូ បុរី មេគង្គ លែន ទទួល​បាន​ថវិកា​សរុប ៥០០០ រៀល និង ១៣ ១១៧.៥៧ ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ Mekong Land