អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានចូលរួមបរិច្ចាគថវិកា ១ លានដុល្លារ ព្រមជាមួយសម្ភារៈផ្សេងៗជាច្រើនទៀត ដើម្បីគាំទ្រដល់ វីរកងទ័ព និងប្រជាជនភៀសសឹករាប់ម៉ឺននាក់។

ក្រោមស្មារតីខ្មែរតែ ១ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បន្តឧបត្ថម្ភគាំទ្រដល់វីរកងទ័ព និងប្រជាជនភៀសសឹកជាថវិកា ១ លានដុល្លារ, អង្ករ ១០០ តោន, ទឹកពិសា វី-អាកទីវ ១.៥ លីត្រ ១០ ០០០ កេស និងក្រមា ១០០០០។
ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងទុក្ខលំបាកពីការឈ្លានពានរបស់សត្រូវ ក៏ជាពេលដែលប្រជាជនខ្មែរត្រូវរួបរួមគ្នាជាងពេលណាទាំងអស់។ ដូច្នេះសូមបងប្អូនចូលរួមសាមគ្គីគ្នា ជឿជាក់ បន្តឧបត្ថម្ភ គាំទ្រដល់វីរកងទ័ពខ្មែរ និងប្រមុខរាជរដ្ឋាភិបាលទាំងអស់គ្នា។
វឌ្ឍនៈ គ្រុប បានចូលរួមឧបត្ថម្ភ និងជួយដល់សកម្មភាពសប្បុរសធម៌ជាច្រើន។ មិនតែប៉ុណ្ណោះក៏ចូលរួមលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជា ហើយក៏តែងគាំទ្រកសិករខ្មែររហូតមកដែរ៕

អត្ថបទ៖ ឆដា,រូបភាព៖ Vattanac Brewery


