​ក្រុមហ៊ុនធំៗជាច្រើនរួមគ្នាជួយឧបត្ថម្ភ​ថវិកា​ ដល់កងទ័ពឈរជើងនៅព្រំដែន និងជនភៀសសឹក

នៅ​ព្រឹក​នេះ​ក្រុមហ៊ុន​ធំ​ៗ​​បាន​ស្រាក់ដៃគ្នា​ល្អ​ណាស់ ដោយ​បាន​ចូល​រួម​ថវិកា​ ឧបត្ថម្ភ​ជួយ​ដល់​កងទ័ព​ឈរ​ជើង​នៅ​ព្រំដែន​កម្ពុជា-ថៃ ព្រម​ទាំង​ជន​ភៀសសឹក​ជាច្រើន​ម៉ឺននាក់។ ក្នុង​នោះ​មាន​ជីប ម៉ុង គ្រុប, រ៉ូយ៉ាល់ គ្រុប និង​បុរី​ពិភព​ថ្មី​ជា​ដើម។

១. ជីប ម៉ុង ឧបត្ថម្ភ​ថវិកា ៣ ០០០ ០០០ដុល្លារ​ អង្ករ ៣០០ តោន ទឹកពិសាកម្ពុជា១.៥លីត្រ ៣០ ០០០កេស ជួយ​ដល់​កងទ័ព​ជួរ​មុខ​កម្ពុជា ដែល​ឈរជើង​នៅ​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ និង​ជន​ភៀស​សឹក។

តាមដានជាមួយយើង៖ Million Times

២. អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរី ពិភពថ្មី ប្រកាសចូលរួមឧបត្ថម្ភ ២ លានដុល្លារ ក្នុង​នោះ ១​លាន​ដល់​កង​ទ័ព​ជួរ​មុខ និង​១​លានដុល្លារ ដល់​ជនភៀសសឹក​ តាមរយៈ សម្ដេច​តេជោ ហ៊ុន សែន។

៣. ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា ២ លាន​ដុល្លារ ដល់​ជន​ភៀស​សឹក តាមរយៈ​សម្ដេច​តេជោ ហ៊ុន សែន។

៤.ក្រុមហ៊ុន ប៉េងហួត​គ្រុប បានប្រកាសចូលរួមឧបត្ថម្ភថវិកាសរុប ២ លានដុល្លារ ដោយក្នុងនោះ ​១ លាន​ដុល្លារ សម្រាប់​ជួយ​ដល់​កងទ័ព​ជួរ​មុខ និង ១ លានដុល្លារ ជូន​ ដល់ជនភៀសសឹក តាម​រយៈ​សម្តេច​តេជោ ហ៊ុន​ សែន។

មិនមែន​មាន​តែ​ក្រុមហ៊ុន ៤ នេះ​ទេ នៅ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត បាន​ចូលរួម​ជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ជន​ភៀស​សឹក​ខ្មែរ ដែល​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​សម្បែង ដើម្បី​គេច​ចេញ​ពី​ការ​បាញ់​ប្រហារ​របស់​ទ័ព​សៀម៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណែត