ថេបប្លេត និងម៉ាស៊ីនត្រជាក់កូនខ្មែរប្រេន KH Haitech របស់បណ្ឌិត សំ សុខនឿន


ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា បណ្ឌិត សំ សុខនឿន ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP ត្រៀម​បង្ហាញ​ផលិតផល​ថ្មី​ដែល​ជា​ប្រេន KH Haitech របស់​កូន​ខ្មែរ នា​ពេល​ឆាប់​ៗ​នេះ។

តាមដានជាមួយយើង៖ Million Times

អ្នក​ជំនួញ​ដ៏​មមាញឹក សំ សុខនឿន បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ផលិតផល​ខ្លះ​ៗ​ហើយ ដោយ​មាន​ទាំង​ម៉ាស៊ីន​ត្រជាក់ និង​ថេប្លេត មាន​ឈ្មោះ​ថា «KH Haitech Tablet និង KH Haitech Air Conditioner។ នៅ​មិន​ទាន់​អស់​ឡើយ KH Haitech ក៏​នៅ​មាន​ផលិតផល​ជាច្រើន​ទៀត ហើយ​នឹង​ឃើញ​ក្នុងស្តង់​តាំង​បង្ហាញ នៅ​ថ្ងៃ ២៨ ខែ​មករា ឆ្នាំ ២០២៦ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ (អគារ ABCDE) រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ស្ថាបនិក & ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន សេម អេសអិន គ្រុប ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់ ១៥ ០០០ ដុល្លារ​ដល់​សភា​ពាណិជ្ជកម្ម​កម្ពុជា សម្រាប់​ការ​រៀបចំ ​«អបអរ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៦»។

កម្មវិធី​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅ​ថ្ងៃ ២៨ ខែ​មករា ឆ្នាំ ២០២៦។

អ្នក​ឧកញ៉ា​​ដែល​មាន​ដើម​កំណើត​នៅ​ស្រុក​ក្រូចឆ្មារ​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​ស្វែង​រក​ដៃគូ​ជំនួញ។ អ្នក​ឧកញ៉ា បាន​បង្ហើប​ខ្លះ​បន្ថែម​ទៀត​ថា KH Haitech ដែល​នឹង​ឈាន​ដល់​ការ​បង្កើត​រោងចក្រ​បង្គំ​នៅ​កម្ពុជា​តែម្ដង៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ