ដូចដឹងស្រាប់ហើយថា សេដ្ឋិនីផ្នែកអនឡាញដ៏ល្បី និងតែងតែចូលចិត្តរំលែកសឹងតែគ្រប់រឿងរ៉ាវនៅលើបណ្ដាញសង្គម គឺម្ចាស់ប្រេន Nimol Felix ដែលទើបបង្ហោះវីដេអូទៅមើលឡានដល់ទីក្រុងឌូប៉ៃ កាលពីពេលថ្មីៗនេះ។

ក្រោយឡើងទៅមើលរួចពេលនេះ សេដ្ឋិនី និមល បាននាំយកកំពូលរថយន្តដែលមានតែមួយមកដល់ស្រុកខ្មែរហើយ និងបានរៀបចំកម្មវិធីសម្ពោធយ៉ាងគគ្រឹកគគ្រេង។ សម្រាប់រថយន្តដែលមានតែមួយនៅស្រុកខ្មែរគឺ Porsche 911 Turbo S Mansory ។
ម្ចាស់ប្រេន Nimol Felix បានឲ្យដឹងក្នុងវីដេអូមុនថា Porsche ដែលនាងមើល និងបង្ហើបប្រាប់តម្លៃថា ជាង ១ លានដុល្លារ ដែលស្ថិតនៅក្នុង Showroom Mansory នៅឌូប៉ៃ តាំងពីខែ ១១ ឆ្នាំ ២០២៥។ អ្នកអនឡាញដែលល្បីរឿងទិញឡានតែ ១ លើលោកនេះ បានបញ្ជាទិញតាំងពីនៅស្រុកខ្មែរម្ល៉េះ គ្រាន់តែទៅឌូប៉ៃ ដើម្បីទទួលកូនសោ និង certificate និងរៀបចំដឹកមកខ្មែរ។



គួរឲ្យដឹងថា Porsche 911 Turbo S Mansory របស់លោកស្រី គឺជាគ្រឿងទី១ លើលោក ហើយស៊េរីនេះ គឺផលិតតែ ១០ គ្រឿងប៉ុណ្ណោះ។ សម្រាប់តម្លៃឡានរបស់កំពូលអ្នកជំនួញអនឡាញដែលល្បីល្បាញទិញឡានទំនើប និងសាងសង់ភូមិគ្រឹះស្កឹមស្កៃរូបនេះ គិតទាំងពន្ធ និងនាំចូលជិត ៣ លានដុល្លារ៕



អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix


