លោកស្រី គឹម ចាន់ណា ភរិយាសេដ្ឋី លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង តែងតែជាទីចាប់អារម្មណ៍ពេលបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការលំដាប់អភិជនដូចគ្នា។

នាថ្ងៃមង្គលការកូនស្រីអគ្គនាយកក្រុមហ៊ុន PTC Computer គឺអ្នកឧកញ៉ា អ៊ឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ ក៏មានវត្តមានលោកស្រី គឹម ចាន់ណា និងក្រុមគ្រួសារចូលរួមផងដែរ។ ដោយបង្ហាញវត្តមានចូលរួមតាំងពីថ្ងៃទី១ ជាសម្លៀកបំពាក់ប្រពៃណី ហើយរហូតដល់វេលាជប់លៀងបញ្ចប់ល្ងាចថ្ងៃទី ២ នាយិការងជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានគ្រងឈុតដ៏ស្រស់ស្អាត។
នារាត្រីនោះ លោកស្រី គឹម ចាន់ណា ក៏បានកាន់កាបូបដៃដ៏ម៉ាកដ៏ល្បី និងប្រណីត ហើយក៏ជារបស់កម្រក្នុងពិភពលោក Hermès។ សម្រាប់កាបូប Hermès ដែលភរិយាសេដ្ឋី លាង ម៉េង កាន់មានឈ្មោះថា Hermès Crocodile Niloticus Egee Clutch – Green មានរាងស៊ីឡាំង ប្រវែង ២៥ សង់ទីម៉ែត្រ ដោយមានតម្លៃជាង ១ ម៉ឺនដុល្លារ។


កាបូប Hermès Crocodile Niloticus Egee Clutch តម្លៃចាប់ពី១ ម៉ឺនដុល្លារឡើងទៅ ហើយក៏តម្លៃក៏ប្រែប្រួលទៅតាមពណ៌ដែរ។ គួរបញ្ជាក់ផងដែរថា ភរិយាសេដ្ឋី លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង ជាស្ត្រីដែលទទួលបានការកោតសរសើរខ្លាំងលើការតុបតែងខ្លួន និងជ្រើសរើសសម្លៀកបំពាក់ មិនថាជាពេលធ្វើជំនួញ និងការចូលរួមកម្មវិធីម្ដងៗ គឺថាអស្ចារ្យគ្រប់ពេល។
បើទោះជាមានកូនៗធំទន្ទឹមខ្លួន តែលោកស្រី គឹម ចាន់ណា នៅតែស្រស់ស្អាត រាងស្រឡូនមិនប្រែប្រួលទៅតាមវ័យឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Instagram channakim99


