ថៅកែ The Bliss Wedding ស្រ្តីទាន់សម័យ និងស្រស់ស្អាតក្នុងឈុតប្រេនElie Saab តម្លៃជិត ៧ពាន់ដុល្លារ

លោកស្រី បុទុមរ័ត្ន ម្ចាស់ The Bliss Wedding ដែល​ជា​អ្នក​រៀបចំ​តុបតែង និង​រចនា​ផ្កា​នៅ​រោង​កម្មវិធី​មង្គលការ​ឈាន​មុខ​គេ​នៅ​កម្ពុជា។ បើ​ទោះ​ជា​លោកស្រី​រៀបមង្គលការ និង​មាន​កូន​ប្រុស​ម្នាក់​ហើយ តែ​សម្រស់​វិញ​នៅតែ​ស្រស់​ស្អាត​គ្មាន​ប្រែ និង​ជា​ស្ត្រី​ជោគជ័យ​ក្នុង​ជំនួញ​ផ្នែក Decor ផ្កា​នេះ​តែម្ដង។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​ថៅកែ​ស្រី ថៅកែ​ស្រី បុទុមរ័ត្ន ក៏​បាន​ទៅ​ចូលរួម​កម្មវិធី​មង្គលការ​ដ៏​អស្ចារ្យ​នា​ចុង​ឆ្នាំ​នេះ​ក្នុង​នាម​ជា​ភ្ញៀវ និង​ម្ចាស់​ហាង​ដេគ័រ​ទីតាំង​រៀបចំ​មង្គលការ​ដ៏​ធំ​អស្ចារ្យ​រវាង​ព្រះនាង នរោត្តម ពង្ស់សូរិយា និង​កូន​ប្រុស​ទី៣​របស់​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ គឺ CEO អ៊ឹង ស៊ីវឈន់។

លោកស្រី ថៅកែ​ស្រី បុទុមរ័ត្ន បាន​ចូលរួម​មង្គលការ​គ្រួសារ​អភិជន​ដូចគ្នា ដោយ​គ្រង​ឈុត​ដ៏​អស្ចារ្យ​នៃ​ប្រេន Elie Saab។ ថៅកែ The Bliss Wedding បាន​គ្រង​ឈុត​តម្លៃជិត ៧ ពាន់​ដុល្លារ ដូច​ទេពធីតា។ រ៉ូប Elie Saab ភ្លឺផ្លេក​ពណ៌​លឿង​ សូកូឡា ស្វាយ និង​ពណ៌​ខៀវជាដើមនោះមានតម្លៃ ៦ ៧៥០ ដុល្លារ។

នេះ​មិន​ទាន់​គិត​ពី​នាឡិកា Richard Mille RM 07-01តម្លៃ ២៦៨ ០០០ ដុល្លារ និង​គ្រឿង​អលង្ការ កាបូប ដែល​សុទ្ធសឹងតែ​ជា​របស់​ថ្លៃ​ៗ​ជាច្រើន​ទៀត​ផង។

គួរ​បញ្ជាក់​ថា​ស្រ្តី​អភិជន និង​ជា​ម្ចាស់ The Bliss Wedding ជា CEO ទាន់​សម័យ ដែល​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ប្រើប្រាស់​សុទ្ធតែ​របស់​ប្រេន​ៗ។ ​ម្ចាស់​ក្រុមហ៊ុន​ដេគ័រ​ផ្កា​ដ៏​ធំ​ប្រចាំ​ស្រុក​ខ្មែរ​រូប​នេះ​បាន​រៀប​មង្គលការ​កាលពី​ឆ្នាំ ២០២២ នៅ OCIC ដែល​គ្រា​នោះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង ព្រោះ​ក្នុង​រោង​សឹងតែ​ដូច​សួន​ផ្កា​ទៅ​ហើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Boutomrath Lybon