កំពូលអ្នកជំនួញអនឡាញប្រាក់លាន តែ ស៊ូអេង ដែលទើបប្រារព្ធកម្មវិធីឡើងគេហដ្ឋានកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២៥ យ៉ាងគគ្រឹកគគ្រេង។ ប្រសិនបើមើលតែពីមុខ អ្នកតាមដានជីវិតសេដ្ឋិនីម្ចាស់ផលិតផល TRE ដឹងត្រឹមតែធំ។

តែបើក្រឡេកមកមើលពីលើវិញ បានដឹងយ៉ាងច្បាស់ថា ភូមិគ្រឹះស្កឹមស្កៃប៉ុណ្ណា មានទាំងអាងហែលទឹកផ្ទាល់ខ្លួនដ៏សម្បើម ដែលអាចឲ្យគ្រួសារកម្សាន្តយ៉ាងសប្បាយរីករាយ។ ទិដ្ឋភាពភូមិគ្រឹះថៅកែផលិតផលថែរក្សាសម្រស់រូបនេះ មិនថាមើលពេលយប់ ឬពេលថ្ងៃឡើយ ពិតជាអស្ចារ្យ រកពាក្យបរិយាយមិនបានឡើយ។
សេដ្ឋិនី តែ ស៊ូអេង ជាអ្នកជំនួញអនឡាញជើងចាស់ ដែលប្រឡូកក្នុងវិស័យគ្រឿងថែរក្សាសម្រស់នេះច្រើនឆ្នាំមកហើយ ដោយមុនប្រកបអាជីពមួយនេះ លោកស្រី និងស្វាមីក៏ធ្លាប់បើកហាងលក់ម៉ូតូពីមុនមកដែរ។


អគ្គនាយិកាក្រុមហ៊ុន ធី អ អ៊ី នាំចូលគ្រឿងសម្អាងពីបរទេសរូបនេះ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះខាងរកស៊ីប៉ុណ្ណោះទេ ថែមទាំងទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់ម្ចាស់ផលិតផល និងអ្នកជំនួញអនឡាញដទៃ។
ក្នុងជីវិតលោកស្រី តែងប្រកាន់ខ្ជាប់ការធ្វើល្អមិនបៀតបៀនអ្នកដទៃ រកស៊ីដោយភាពស្មោះត្រង់ ហើយជាលទ្ធផលការទទួលគឺគ្រួសារទាំងមូលកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយត្រឹមតែមានភូមិគ្រឹះធំទូលាយ ឡើយការរស់នៅយ៉ាងឡូយឆាយ ឡានទំនើបៗ និងទិញសម្ភារៈប្រើប្រាស់សុទ្ធតែរបស់ល្អៗ ប្រេនធំៗលំដាប់អន្តរជាតិ៕







អត្ថបទ៖ ឆដា, រូបភាព៖ Te sou eng


