នាថ្ងៃមង្គលការ CEO រូបសង្ហា អ៊ឹង ស៊ីវឈន់ ក្រុមគ្រួសារទាំងមូលគ្មានមួយរូបណាអវត្តមានឡើយ ហើយក្នុងនោះក៏សង្កេតឃើញកូនស្រីពៅសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ដែលមានគណនី Instagram Seav Meng Seu Ing ឬ អ៊ឹង ស៊ាវម៉េងស៊ឺ។


ស្ថិតក្នុងវ័យ ២០ ឆ្នាំ កូនស្រីពៅរបស់ជាសហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង បានគ្រងឈុតប្រពៃណីជាច្រើនឈុតក្នុងកម្មវិធីព្រះវិវាហមង្គលអាពាហ៍ពិពាហ៍ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងលោក អ៊ង ស៊ីវឈន់ ដែលជាបងប្រុសសម្លាញ់ចិត្ត។
បើនិយាយពីថ្ងៃជប់លៀងពេលល្ងាចវិញកូនស្រីពៅសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ដែលទើបបញ្ចប់ការសិក្សានៅអង់គ្លេសកាលពីពេលថ្មីនេះ បានគ្រងឈុតដ៏ប្រណីតតម្លៃជាង ៤ ពាន់ដុល្លារ ដែលជាម៉ាករបស់ Jenny Packham របស់អ្នកឌីហ្សាញអង់គ្លេស។


រ៉ូបពណ៌ទឹកមាសរបស់ Jenny Packham ដែល អ៊ឹង ស៊ាវម៉េងស៊ឺ ពាក់ជារ៉ូបដ៏ប្រណីត ភ្លឺចែងចាំង និងជារ៉ូបចោមពុង ហើយផ្នែកខាងក្រោមជាសំពត់កន្ទុយត្រី មានតម្លៃពេញ ៤ ៣៥៥ ដុល្លារ ដែលមិនទាន់គិតការដឹកជញ្ជូនមកក្រៅប្រទេស។
ជាកូនស្រីសេដ្ឋីដ៏ល្បី និងមានជំនួញច្រើនក្នុងដៃកញ្ញាគ្រងឈុតដ៏ថ្លៃប្រេនៗបែបនេះ គឺជារឿងធម្មតាទៅហើយ ដ្បិតគ្រួសារក៏ធូរធារស្រាប់៕




អត្ថបទ៖ឆដា, រូបភាព៖ Ahyi Hairstyles និង One Memory


