ថៅកែឡេ Felix ឡើងយន្តហោះទៅទិញឡាននៅឌូប៉ៃ តម្លៃជាង ១លានដុល្លារទាំងមិនទាន់គិតពន្ធ

លោកស្រី និលម ដែល​មហាជន​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ថៅកែ​ប្រេន​ផលិតផល​ថែរក្សា​សម្រស់ Felix ដែល​មាន​ភាព​ហ៊ឺហា​ខ្លាំង និង​ជា​សេដ្ឋិនី​មាន​រសនិយម​ប្រើ​សម្ភារៈ​តម្លៃ​ថ្លៃ​ៗ និង​ព្រម​ទាំង​ជា​របស់​កម្រ​លើ​លោក។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​លោកស្រី និលម និង​ស្វាមី បាន​កំពុង​នៅ​ទីក្រុង​ឌូប៉ៃ ដើម្បី​ទិញ​ឡាន​ស៊េរី​ទំនើប ដែល​ឡាន​តម្លៃ​រាប់​លាន​ដុល្លារ​នោះ បាន​ទៅ​ដំឡើង​នៅ Mansory ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​រថយន្ត​ប្រណិត​មួយ។

សេដ្ឋិនី​រូប​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ឡាន​ដែល​លោក​ស្រី​នឹង​ទិញ​ពី​ឌូប៉ៃ​តែម្ដង​នោះ​មាន​តម្លៃ​ជាង ១ លាន​ដុល្លារ ដែល​មិន​ទាន់​គិត​ថ្លៃ​ពន្ធ​នៅឡើយ​ទេ។ ចំពោះ​ម៉ាក​ឡាន​អ្វី​នោះ លោកស្រី​នៅ​មិនទាន់​បង្ហើប​ឡើយ​ថា​ជា​ឡាន​ប្រេន​អ្វី គ្រាន់តែ​បង្ហើប​តម្លៃ​ជាង ១ លាន​ដុល្លារ​នៅ​ទី​នោះ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០២៤ លោកស្រី និមល និង​ស្វាមី​បាន​ឡើង​ទៅ​មើល​ឡាន Brubas នៅ​អាល្លឺម៉ង់​ដូច​គ្នា ដែល​គ្រា​នោះ​គឺ​ឡាន Mercedes-Benz G 63 AMG GCD 920។

ចំណែក​ឡាន​ដែល​ទិញ​ពី​ឌូប៉ៃ មិន​ទាន់​ដឹង​ថា​ជា​ម៉ាក​អ្វី​ឡើយ គ្រាន់តែ​ម្ចាស់​ហាង Mansory នៅ​ទីនោះ​និយាយ​ថា​ជា​ឡាន​តែ​មួយ​គត់​លើ​លោក ហើយ​ក្នុង​វីដេអូ​លោកស្រី​ក៏បាន​និយាយ​ពី​ឡាន​ពណ៌​មាស​ដែល​ជា One of One ផង​ដែរ។

ទៅ​ទីក្រុង​ឌូប៉ៃ​លើក​នេះ ក្រុមហ៊ុន Mansory ក៏បាន​ផ្ដល់​សោ និង certificate បញ្ជាក់​ និងទទួលស្គាល់ជាផ្លូវការផងដែរ៕

អត្ថបទ៖ឆដា, រូបភាព៖ Nimol Felix