លោកស្រី លឹម សុខចេង ដែលជាភរិយាថៅកែហាងលក់សម្លៀកបំពាក់ លីម ហុង គឺឧកញ៉ា ចាប មួយហុង បានចូលរួមកម្មវិធីមង្គលការកូនប្រុសរបស់សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន ING Holdings Co., Ltd កាលពីពេលកន្លងទៅ។

ក្នុងនាមជាអ្នកដន្លងនឹងគ្នាស្រាប់ ថ្ងៃសិរីមង្គលកូនរបស់ដន្លង លោកស្រី លឹម សុខចេង និងស្វាមីបានចូលរួមទាំង ២ ថ្ងៃមិនឲ្យដាច់ឡើយ ហើយតាំងពីថ្ងៃដំបូងនៃកម្មវិធី ភរិយាឧកញ៉ា ចាប មួយហុង បង្ហាញខ្លួនជាមួយឈុតប្រពៃណីខ្មែរ តាមការកំណត់។
ឈុតសម្លៀកបំពាក់ខ្មែរបុរាណដែលស្ត្រីអភិជននេះគ្រង ច្នៃឡើងពីសូត្រខ្មែរដ៏ល្អល្អះ និងបន្ថែមដោយកាបូបប្រណីតៗទៀត សម្រស់លោកស្រី លឹម សុខចេង កាន់តែលេចត្រដែតថែមមួយកម្រិតទៀត។


ថៅកែស្រីហាងលក់សម្លៀកបំពាក់ដែលមានកេរ្តិ៍ឈ្មោះរូបនេះ បានកាន់កាបូបដៃ Hermès Shiny Crocodile Kelly តម្លៃជិត ៣ ម៉ឺនដុល្លារ។ ក្រៅពីកាបូបដៃដ៏អស្ចារ្យហើយ លោកស្រីក៏បន្ថែមដោយគ្រឿងអលង្ការគជ់ខ្យងតម្លៃរាប់ម៉ឺនពីលើទៀត។
ដោយសារតែលោកស្រីជាអ្នកជំនួញនាំចូលផ្នែកសម្លៀកបំពាក់ប្រេនល្បីៗស្រាប់ ដូចនេះហើយមិនមែនជារឿងពិបាកឡើយក្នុងការប្រើប្រាស់សម្ភារៈកម្រទាំងនោះ៕





អត្ថបទ៖ ឆដា,រូបភាព៖ The ring wedding cambodia


