កាបូបម៉ាកប្រណីតៗបស់អគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណហុង

លោកស្រី អ៊ឹមផាន វណ្ណឌី អគ្គ​នាយិកា​ក្រុមហ៊ុន​គ្រឿងអលង្ការ​ជាង បាក់ វណ្ណ ហុង ជា​ស្ត្រី​ទទួល​បាន​ភាគ​ជោគជ័យ​លើ​វិថី​ជំនួញ។ មិនតែ​ប៉ុណ្ណោះ អគ្គនាយិកា​ក្រុមហ៊ុន​គ្រឿងអលង្ការ​ជាង បាក់ វណ្ណហុង ក៏​ជា​មនុស្ស​ស្រី​មាន​ភាព​ទាន់​សម័យ និង​ច្នៃ​ប្រតិដ្ឋ​ខ្ពស់។

តាមដានជាមួយយើង៖ Million Times

រស​និយម​របស់​ស្រ្តី​អភិជន​រូបនេះ ច្បាស់​ណាស់​ថា​ខ្ពស់​មិន​ធម្មតា​ឡើយ ដោយ​កាបូប​ប្រេន​ៗ​នៅ​ពេល​ចូលរួម​កម្មវិធី​អ្វី​មួយ គឺ​ត្រូវតែ​ជា​ម៉ាក​កម្រ ហើយ​មាន​តម្លៃ​ថ្លៃ ដើម្បី​ឲ្យ​ស័ក្តិសម​ជា​ឋានៈ មុខ​មាត់​ក្នុង​សង្គម។

លោកស្រី វណ្ណឌី នៅពេល​ចូលរួម​កម្មវិធី​អ្វី​មួយ ត្រូវតែ​ជា​ទី​ចាប់អារម្មណ៍ មិន​ថា​សម្លៀកបំពាក់ កាបូប ស្បែកជើង​ដោយ​មិន​បាច់​រាយរាប់​ពី​គ្រឿង​មាស​ពេជ្រ​ឡើយ ដោយ​ហេតុ​ថា​ម្ចាស់​ហាង​គ្រឿង​អលង្ការ​ទាំង​មូល​ហើយ​នោះ ពិត​ណាស់​ឈុត​ណា​ក៏​អស្ចារ្យ និង​ស្រស់​ស្អាត សម​រូប​សម​រាង​ជាក់​ជា​មិន​ខាន។

អគ្គ​នាយិកា​ក្រុមហ៊ុន​គ្រឿងអលង្ការ​ជាង បាក់ វណ្ណ ហុង ក៏​ជា​ម៉ូដែល​ផ្ទាល់​ឲ្យ​ហាង​ដែរ ព្រោះ​សម្រស់​បែប​ស្រទន់ ស័ក្ដិសម​ជាមួយ​គ្រឿង​មាស​ពេជ្រ​ហាង​ខ្លួនឯង ពិសេស​ស៊ី​នឹង​ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​តែម្ដង។

បើ​និយាយ​ពី​ប្រេន​កាបូប​ដែល​ស្ត្រី​អ្នក​ជំនួញ​ដ៏​ល្បី អ៊ឹមផាន វណ្ណឌី ប្រើ​សុទ្ធតែ​ជា​ម៉ាក​ល្បី​ៗ​មាន​ដូចជា Bvlgari, Bottega Veneta និង Dior ជាដើម។ ខាងក្រោម​នេះ​ជា​ម៉ាក និង​តម្លៃ​កាបូប​ប្រេន​ៗ​ដែល​ស្ត្រី​អភិជន​រូប​នេះ​ធ្លាប់​ប្រើ​ចូល​ទៅ​ក្នុង​កម្មវិធី៕

១. White Suede Serpentine Tote តម្លៃ​ប្រមាណ ៨ ៤០០ ដុល្លារ

២. Bottega Veneta តម្លៃ​ប្រមាណ ១ ៧០០ ដុល្លារ


៣. Dior Mini Lady Dior Bag Gold តម្លៃ​ប្រមាណ ៤ ០៥០ ដុល្លារ


៤. Metallic Snakeskin Mini Lady Dior Silver តម្លៃ​ប្រមាណ ៥ ២០០ ដុល្លារ

៥. Hermès Kelly Ostrich Terre Cuite Clutch Pochette តម្លៃប្រមាណ ២៤ ៩៩៥ ដុល្លារ

អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan