CEO អ៊ឹង ស៊ីវឈន់ និងព្រះនាង នរោត្តម ពង្ស់សូរិយា ចូលរោងការថ្ងៃនេះហើយ

ថ្ងៃ​មង្គល​ជ័យ​នៃ​ត្រកូល​អភិជន​ទាំង​ទ្វេ គឺ CEO អ៊ឹង ស៊ីវឈន់ ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បាន​មក​ដល់​ហើយ តាម​ព្រះរាជ​បវេណី​ក្នុង​ព្រះទីន័ង​ទេវាវិនិច្ឆ័យ ព្រះ​បរមរាជវាំង​ចតុម្មុខ​សិរីមង្គល។

តាមដានជាមួយយើង៖ Million Times

ថ្ងៃ​វិវាហមង្គល ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង CEO អ៊ឹង ស៊ីវឈន់ ក្រោម​ព្រះ​រាជាធិបតី​ភាព​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល។

មង្គលការ​នៃ​គ្រួសារ​ខ្ពង់ខ្ពស់​ទាំង ២ ចាត់​ទុក​ជា​មង្គល​ការ​ធំ​ប្រចាំ​ចុង​ឆ្នាំ ២០២៥ នេះ ដោយ​ខាង​កូន​កំលោះ​គឺជា​អ្នក​ជំនួញ ហើយ​ខាង​ស្រី​គឺ​សែ​រាជវង្ស។ ទិដ្ឋភាព​នា​ព្រឹក​នេះ បាន​បង្ហាញ​ចេញ​មក​ខ្លះ​ៗ​តាម​រយៈ​អ្នក​ផ្នួង និង​ក្រុម​ការងារ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ឆដា, រូបភាព៖ ស៊ីនឌី សំអាងការ