កម្មវិធីមង្គលការ ២ ថ្ងៃរបស់កូនស្រីអគ្គនាយកក្រុមហ៊ុន PTC Computer គឺអ្នកឧកញ៉ា អ៊ឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ បានអញ្ជើញសេដ្ឋិនី ២ រូបដែលជាអ្នកជំនួញមានកិត្តិយស មុខមាត់ក្នុងសង្គម ព្រមទាំងជាអ្នកស្គាល់គ្នាជាមួយ អគ្គនាយកក្រុមហ៊ុន PTC Computer Co., Ltd ទៀតនោះ មកផ្ដល់កិត្តិយសដឹកដៃកូនកំលោះ-ក្រមុំ។

សេដ្ឋិនី ឆាយ លក្ខិណា គឺជាអ្នកដឹកដៃកូនកំលោះ គឹម សុវណ្ណរតនៈ ហើយចំណែកសេដ្ឋិនី ម៉ៅ ចំណាន ដឹកដៃឲ្យកូនស្រី អ៉ឹង ប៉ង៉ីង។ អ្នកដឹកដៃទាំង ២ មានទាំងរូបសម្បត្តិ គុណសម្បត្តិ និងចរិយាសម្បត្តិ និងទ្រព្យសម្បត្តិហូរហៀរទៀតនោះ ទើបស័ក្ដិសមជាអ្នកដឹកដៃថ្ងៃសិរីសួស្ដីបែបនេះបាន។
បើនិយាយពីម៉ូដសម្លៀកបំពាក់ទាំងឈុតប្រពៃណី និងឈុតសម័យនៃសេដ្ឋិនីទាំង ២ គឺផ្លាស់ប្ដូរមិនឈប់ឡើយ ឲ្យស៊ីជាមួយសម្លៀកបំពាក់កូនកំលោះកូនក្រមុំ។ ហើយគ្រឿងអលង្ការទៀតសោត គឺច្រើនឈុតដូចគ្នា ដោយភាគច្រើនប្រេន Bvlgari ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ។


ក្នុងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ពេលប្រារព្ធកិច្ចនីមួយៗដូចជានៅ ពេលកូនក្រមុំ និងកូនកំលោះចេញមកសូត្រមន្តលើករាសី ពិធីកាត់សក់ ពិធីសំពះផ្ទឹម តែងតែមានស្ត្រីម្នាក់ត្រូវដឹកដៃកូនក្រមុំ និងស្ត្រីម្នាក់ទៀតដឹកដៃកូនកំលោះ។
គុណសម្បត្តិអ្នកដឹកដៃ ពីបុរាណចង់សំដៅដល់អាយុនៃអាពាហ៍ពិពាហ៍ បានយូរអង្វែង នៃអ្នកដឹកដៃ ដែលតំណាងឲ្យភាពសុខដុមរមនាក្នុងជីវិតប្ដីប្រពន្ធ។ រឿងសំខាន់គឺអ្នកដឹកដៃ មិនមែនជាស្រីមេម៉ាយឡើយ គឺជាអ្នកមានស្វាមីរៀបការពេញច្បាប់ត្រឹមត្រូវ ជាស្ត្រីមានមុខមាត់កេរ្តិ៍ឈ្មោះក្នុងសង្គម៕

សេដ្ឋិនី ឆាយ លក្ខិណា




សេដ្ឋិនី ម៉ៅ ចំណាន






អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia


