កាលពីថ្ងៃ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះឯកអគ្គរដ្ឋទូត Stefan Messerer និងក្រុមហ៊ុនភាគីពាក់ព័ន្ធជាច្រើនបានចុះហត្ថលេខាលើគម្រោងថាមពលសរុប ៤៧.៥ លានអឺរ៉ូជាមួយកម្ពុជា។

បន្ទាប់ពីជំនួបរវាងឯកឧត្ដម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ),តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KFW) និងតំណាងជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បានបញ្ចប់ការចរចាទ្វេភាគីរយៈពេល២ ថ្ងៃរបស់រដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយជោគជ័យ។
ការចរចារយៈពេល២ ថ្ងៃផ្តោតលើប្រធានបទសិទ្ធិមនុស្ស បញ្ហាប្រឈមសកល និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍វិស័យឯកជន សុខភាព និងការការពារសង្គម ថាមពល និងអភិបាលកិច្ចល្អ។
គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខាលើគម្រោងថាមពល ៤៧.៥ លានអឺរ៉ូ ផងដែរនេះបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងអាល្លឺម៉ង់ និងកម្ពុជា៕



អត្ថបទ៖ ឆដា, រូបភាព៖ German Embassy Cambodia


