អ្នកជំនួញផ្នែកអនឡាញ ផន សុផារី កាន់តែមានជីវភាពឡើងស្រឺតៗ និងរស់នៅដោយភាពហ៊ឺហា ដោយសារមុខរបរដ៏កាក់កបមួយនោះ។

ថ្មីៗនេះម្ចាស់ផលិតផលគ្រឿងថែរក្សាសម្រស់ ផន សុផារី ទើបបានទិញឡាន Pick Up ខ្លាញ់គោជូនទៅដល់ឪពុកម្ដាយក្មេកដែលមានតម្លៃរាប់ម៉ឺនដុល្លារ។ មិនតែប៉ុណ្ណោះអគ្គនាយកក្រុមហ៊ុន សិប្បកម្ម ឃីនរី ទើបសាងសង់រួចនូវផ្ទះលម្ហែនៅខេត្តសៀមរាបថែមទៀតផង ហើយក៏កំពុងត្រៀមរៀបចំកម្មវិធីឡើងផ្ទះនៅទីនោះទៀត។
សេដ្ឋិនីវ័យក្មេងដែលកំពុងកាក់កបក្នុងវិស័យអនឡាញ ផន សុផារី មានគ្រប់សព្វបែបយ៉ាងមិនថាវីឡាទាំងនៅភ្នំពេញ និងបណ្ដាខេត្ត ឡានទំនើប សម្ភារៈទំនើបៗ ព្រមទាំងគ្រឿងពេជ្រ។

ម្ចាស់ស្ក្រាប់ពន្លៃខ្មែរ បានទៅរៀបចំតុបតែងផ្ទះលម្ហែនៅសៀមរាបហើយ ដោយនាង និងគ្រួសារលែងស្នាក់នៅសណ្ឋាគារទៀតហើយ ពេលទៅលេងខេត្តសៀមរាប។ សេដ្ឋិនីវ័យ ៣១ ឆ្នាំរូបនេះ ក៏ទើបតែរៀបចំខួបអាពាហ៍ពិពាហ៍ ១១ ឆ្នាំយ៉ាងមានសុភមង្គល។
រយៈពេល ១១ ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍អ្នកនាង ផន សុផារី និងស្វាមី សុង សុវណ្ណារ៉ា ទទួលបានសមិទ្ធផលជាច្រើនក្នុងចំណោមនោះមានរថយន្ត Brubas, lamborghini ព្រមទាំងឡានជាច្រើនទៀត។ មិនត្រឹមផ្ទះឡើយ សុផារី ក៏មានសហគ្រាសដោយខ្លួន៕





អត្ថបទ៖ ឆដា, រូបភាព៖ Phorn Sophary និង Song Sovannara


