គិតត្រឹមឆ្នាំ ២០២៥ មានផលិតផល ២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាព ១១, ផលិតផលសម្គាល់ភូមិសាស្រ្ត ៨ និងម៉ាកវិញ្ញាតកម្ម ១។ នេះបើតាមការឲ្យដឹងពីមន្រ្តីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។

ចំពោះផលិតផលម៉ាកសមូហភាពដែលត្រូវបានចុះបញ្ជីរួមមាន ដូងខ្ទិះបាត់ដំបង, នំបញ្ចុកសៀមរាប, ក្រូចថ្លុងកោះពីរ, គុយទាវភ្នំពេញ, អំបុកកំពង់ធំ , អង្ករដំណើប DSMK, អង្ករសែនក្រអូប SKO , អង្ករព្រះវិហារ, ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល, ថ្នាំជក់កម្ពុជា និងចុងក្រោយគឺសំបុកត្រចៀកកាំ។
រីឯផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រវិញមានដូចជា ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, ទឹកត្រីកំពតកែប, អំបិលកំពតកែប, បង្កងតាកែវ និងប្រហុក សៀមរាប។ សម្រាប់ផលិតផលម៉ាកវិញ្ញាតកម្មចំនួន១ គឺ MALYS ANGKOR។
ឯកឧត្ដម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលរួមវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ ២០២៥ បានលើកឡើងពីការធ្វើពិពិធកម្មមុខទំនិញយុទ្ធសាស្ត្ររបស់កម្ពុជា រួមទាំងដំណាំកសិកម្មសក្ដានុពលដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និងមៀនប៉ៃលិនជាដើម ដើម្បីពង្រីកទីផ្សារនាំចេញ៕

















អត្ថបទ៖ ឆដា, រូបភាព៖ ទូរទស្សន៍ជាតិកម្ពុជាទទក និងអ៊ីនធឺណេត


