លោក ចាង ជីវិញ ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសៀងហៃ ៤ ថ្ងៃ

នៅ​ព្រឹក​​នេះ លោក ចាង ជីវិញ អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​កោះកុង បាន​ដឹកនាំ​គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ១៦ រូប បំពេញ​ទស្សនកិច្ច​​ពាណិជ្ជកម្ម​ទៅ​ទីក្រុង​សៀងហៃ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃ ១៧ ខែ​វិច្ឆិកា ដល់​ថ្ងៃ ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

តាមដានជាមួយយើង៖ Million Times

ដោយ​បាន​ការ​អនុញ្ញាត​ពី​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា នាព្រឹកថ្ងៃ១៧ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោក ចាង ជីវិញ អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​សំខាន់​ៗ​ជាច្រើន​រួមមាន ពិព័រណ៍​ស្ដី​ពី​ឧបករណ៍ និង​បច្ចេកវិទ្យា​អគ្គិសនី (The 32nd Electric Power Equipment & Technology Expo) និង​ចូលរួម​កិច្ច​ប្រជុំ និង​វេទិកា​ចែក​រំលែក​ពាក់ព័ន្ធ​នឹង​វិស័យ​អគ្គិសនី និង​ថាមពល។

ក្រៅពី​នេះ គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​នឹង​មាន​ជំនួប​ពាណិជ្ជកម្ម និង​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​នានា ព្រម​ទាំង​ទៅ​ទស្សនកិច្ច​រោងចក្រ ដែល​មាន​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើប​ៗ​នៅ​ក្នុង​វិស័យ​ថាមពល និង​ឧស្សាហកម្ម​ប្រទេស​ចិន។

គួរ​រំលឹក​ផង​ដែរ​ថា សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​មាន​អ្នក​ឧកញ៉ា គិត ម៉េង ជា​ប្រធាន បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ជាមួយ​ដៃគូ និង​អង្គភាព​អន្តរជាតិ​នានា ដើម្បី​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ។ កន្លង​ទៅ​នេះ សភា​ពាណិជ្ជកម្ម​កម្ពុជា តែងតែ​រៀបចំ​កម្មវិធី​ទស្សនកិច្ច​ពាណិជ្ជកម្ម ព្រមទាំង​បាន​រៀបចំ​កម្មវិធី​ជំនួប​អាជីវកម្ម (B2B) និង​ចាប់ដៃ​គូ​វិនិយោគ​ទៅ​កាន់​ប្រទេស​នានា​ក្នុង​តំបន់ និង​អន្តរជាតិ៕

អត្ថបទ៖ ឆដា, រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា