ម្ចាស់បុរី លី សុណ្ណ និងភរិយា រៀបចំខ្លួនយ៉ាងស្រស់ស្អាតប្រណិតថ្ងៃមង្គលការប្អូនប្រុសពៅ

អគ្គនាយករង​ក្រុមហ៊ុន ប៊ែលធី​គ្រុប និង​ជា​ម្ចាស់​បុរី លី សុវណ្ណ គឺ​ឧកញ៉ា លី សុវណ្ណ និង​ភរិយា​ដ៏​ស្រស់​ស្អាត​លោកស្រី ម៉ិញ សុធា ដែល​ជា​គូ​មាន​ទាំង​ចំណេះ រូបសម្បត្តិ និង​ទ្រព្យធន​ដូច​គ្នា នា​ថ្ងៃ​សិរី​ជ័យ​មង្គល​ប្អូន​ប្រុស​ពៅ បាន​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត និង​សង្ហា។

តាមដានជាមួយយើង៖ Million Times

សម្រាប់​គូ​ស្វាមី​ភរិយា​គូ​នេះ​តាំងពី​ថ្ងៃ​ចូល​រោង​រហូត​ដល់​ថ្ងៃ​កម្មវិធី​មង្គល​ជ័យរបស់ប្អូនប្រុសពៅ គឺឧកញ៉ា លី ប៊ុនឆៃ ភាគច្រើន​ជ្រើសរើស​ឈុត​ប្រពៃណី។ មិន​តែ​ប៉ុណ្ណោះ​កូន​ប្រុស​ស្រី​ទាំង ៤ ក៏​បាន​ជ្រើសរើស​កំណាត់​ហូល​ខ្មែរ ដ៏​ប្រណិត និង​រលាស់ រលោង សមសួន​នឹង​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​សង្គម។

លោកស្រី ម៉ិញ សុធា និង​ស្វាមី គឺ​ឧកញ៉ា លី សុវណ្ណ បាន​ជ្រើសរើស​សម្លៀកបំពាក់​ជា​គូ តាំងពី​ថ្ងៃ​១១រហូត​ដល់​ថ្ងៃ ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ លើកលែង​តែ​ពេល​ល្ងាច​ជា​កិច្ច​បញ្ចប់​កម្មវិធី​មង្គល​ជ័យ​ប្អូន​ប្រុស​ស្រី ទើប​អគ្គនាយករង​ក្រុមហ៊ុន ប៊ែលធី​គ្រុប និង​ភរិយា​ជ្រើសរើស​ឈុត​ទំនើប​វិញ។

ក្នុង​នោះ​ដែរ លោកស្រី ម៉ិញ សុធា ក៏​ប្រើប្រា់​កាបូប​ប្រេន​ដ៏​មាន​តម្លៃ ឲ្យ​ស៊ី​នឹង​ម៉ូដ​សម្លៀកបំពាក់​ទាំង​ឈុត​ប្រពៃណី និង​ឈុត​សម័យ ដោយ​លោកស្រី​កាន់ Christian Dior និង​កាបូប​ពណ៌ ១ ទៀត៕

អត្ថបទ៖ឆដា, រូបភាព៖ LY Sovann