កាលពីថ្ងៃ ១២ខែវិច្ឆិកា ឆ្នាំ ២០២៥ ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឲ្យមានពលរដ្ឋ ៣ នាក់រងរបួស និងស្លាប់ម្នាក់ ហើយក៏មានប្រជាពលរដ្ឋមួយចំនួនបានចាកចេញពី ទៅកាន់ទីកន្លែងសុវត្ថិភាព។

ប្រជាពលរដ្ឋដោយភ័យខ្លាច បានចាកចេញពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមួយចំនួន ឆ្ពោះទៅកាន់កន្លែងសុវត្ថិភាព។ សម្រាប់ម្ចាស់ក្រុមហ៊ុន NNP គឺសេដ្ឋិនី ទ្រី ដាណា មិននៅស្ងៀមឡើយ ដោយកំពុងរៀបចំជំនួញផ្សេងៗ ដើម្បីយកទៅជូនជនភៀសសឹក។
ខណៈពេលនេះថៅកែហាងពេជ្រ ទ្រី ដាណា កំពុងតែរៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីយកទៅចុះជូនដល់ជនភៀសសឹក។ សម្រាប់អ្នកចង់ចូលរួម អាចយកមកបាន ដោយថៅកែស្រីរូបនេះថា យកមកមុខផ្ទះលោកស្រីនៅសែនសុខ និងហាងពេជ្រព្រែកព្នៅ និងនៅសៀមរាប។


គួរបញ្ជាក់ថាសេដ្ឋិនី ទ្រី ដាណា បានចូលរួមសកម្មភាពសប្បុរសធម៌នេះ តាំងពីអំឡុងខែកក្កដា ឆ្នាំ ២០២៥ គ្រាដែលទាហានថៃបានចាប់ផ្ដើមវាយប្រហារមកលើកងកម្លាំងខ្មែរនៅតាមបន្ទាត់ព្រំដែនមកម្ល៉េះ។ មិនតែប៉ុណ្ណោះសេដ្ឋិនីអនឡាញរូបនេះ ក៏បានទិញម៉ូតូ ទូរស័ព្ទជាច្រើនគ្រឿងជូនដល់កងទ័ពខ្មែរកន្លងមកដែ
មកទល់ពេលនេះថៅកែប្រេន NNP និងក្រុមគ្រួសារ បានស្រាក់ដៃគ្នាចូលរួមជួយតាមដែលអាចធ្វើទៅបាន ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ៕
អត្ថបទ៖ឆដា, រូបភាព៖ Try Dana


